ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានរៀបចំវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់ត្រាច ស្រុករមាសហែក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, September 6, 2025

ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានរៀបចំវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់ត្រាច ស្រុករមាសហែក

 ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានរៀបចំវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់ត្រាច ស្រុករមាសហែក


(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានចុះរៀបចំវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ នៅស្ថិតក្នុងសាលាឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្ត ស្វាយរៀង ដោយមានការចូលរួមពីលោក សុខ ខារ៉ាម អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាល ខេត្តស្វាយរៀង លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។


ថ្លែងក្នុងវេទិការនេះ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា៖ វេទិកានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ជាមួយគ្នានេះផងដែរឯកឧត្តម ចាន់ កុលបុត្រ បានបញ្ជាក់បន្ថែមថា: រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជា មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ៕

ដោយ:ភក្ដី






















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages