អភិបាលរងខេត្តណែនាំដល់ម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវពិនិត្យគុណភាព ផលិតផល របស់ខ្លួននិងត្រូវចុះបញ្ជីការជាមួយក្រសួងពាក់ព័ន្ធដើម្បីធានាបាននូវ សុវត្ថិភាពជួន អ្នកប្រើប្រាស់ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, September 8, 2025

អភិបាលរងខេត្តណែនាំដល់ម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវពិនិត្យគុណភាព ផលិតផល របស់ខ្លួននិងត្រូវចុះបញ្ជីការជាមួយក្រសួងពាក់ព័ន្ធដើម្បីធានាបាននូវ សុវត្ថិភាពជួន អ្នកប្រើប្រាស់


អភិបាលរងណែនាំដល់ម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវពិនិត្យគុណភាព ផលិតផល របស់ខ្លួននិងត្រូវចុះបញ្ជីការជាមួយក្រសួងពាក់ព័ន្ធដើម្បីធានាបាននូវ សុវត្ថិភាពជួន អ្នកប្រើប្រាស់


(ខេត្តស្វាយរៀង): ការថ្លែងដូច្នេះរបស់ លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ក្នុងពិធីផ្សព្វផ្សាយនិងធ្វើបទបង្ហាញរបស់ក្រុមហ៊ុនញូធីរិកនៅសាលប្រជុំគុជស្វាយព្រៃ ក្រុងស្វាយរៀង នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមជាង២០០នាក់។


ក្នុងឱកាសនោះលោក ញ៉ែម សារី បានមានប្រសាសន៍លើកឡើងថា៖ ខេត្តស្វាយរៀងមានការរីកចំរើននិងអភិវឌ្ឍន៍ខ្លាំងលើគ្រប់វិស័យហើយបច្ចុប្បន្នខេត្ត មានក្រុមហ៊ុនសហគ្រាសយ៉ាងច្រើនបានបណ្តាក់ទុនរកសុីក្នុងខេត្តដែលធ្វើអោយពលរដ្ឋមានជីវភាពប្រសើរជាងមុនហើយពលរដ្ឋក្នុងខេត្តក៏ដូចក្រៅខេត្តមានការងារធ្វើដែលមានអ្នកវិនិយោគមកបណ្តាក់ទុនច្រើនបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវការកម្លាំងពលកម្មច្រើន។


លោកបានបន្តទៀតថា៖ ចំពោះផលិតផលរបស់ក្រុមហ៊ុនត្រូវមានការទទួលស្គាល់ពីក្រសួងសុខាភិបាលមុននិងនាំយកមកលក់ដាក់តាំងលក់ហើយផលិតផលត្រូវមានគុណភាពស្តង់ដាជៀសវាងនាំចូលផលិតផលគ្មានគុណភាពដែលធ្វើអោយអ្នកប្រើប្រាស់ប៉ះពាល់ដល់សុខភាព។ ចំពោះការផ្សព្វផ្សាយរបស់ក្រុមហ៊ុនញូធីរិកដែលរៀបចំធ្វើពិធីនាពេលនេះក៏សូមអោយក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន(ក្រុង ស្រុក ឃុំ សង្កាត់)និងអ្នកពាក់ព័ន្ធ ។


លោកក៏បានសំដែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរៈយុទ្ធ ជន វីរៈយុទ្ធនារីរបស់យើង ដែលបាននឹងកំពុងបូជាសាច់ស្រស់ឈាមស្រស់ ប្រកបដោយភាពក្លាហាន ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដី អធិបតេយ្យជាតិពីការឈ្លានពានរបស់ចោរសៀមផងដែរ៕

ដោយ:ភក្ដី














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages