អបអរសាទរពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, September 9, 2025

អបអរសាទរពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង


អបអរសាទរពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង


(ស្វាយរៀង): នាព្រឹកថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ែន វិបុល ប្ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង។


សូមជម្រាបជូនថា ការងារសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀងថ្មីនេះ ធ្វើអំពីបេតុង ប្រក់ក្បឿងស្រកាលីញមាន ទំហំ ៥២ម x ៣៥,៥ម ចេញសងខាងទំហំ ៩,៥ម x ២ម ជណ្តើរខាងមុខទំហំ ៩,៨៥ម x ១៤ម កម្ពស់ ៥ជាន់ និងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ផ្លូវថ្នល់និងលូជុំវិញអគារ ស្ថិតក្នុងបរិវេណសាលាខេត្ត ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។


ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត,លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត,លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត,លោកអភិបាលក្រុងស្វាយរៀង,លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,លោក លោកស្រីនាយក នាយរងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត,លោក លោកស្រីប្រធាន អនុប្រធានផ្នែកទាំង២ នៃការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលាខេត្តជាច្រេីនរូបទៀត៕

ដោយ:ភក្ដី
























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages