ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, October 21, 2025

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង


ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង


(ស្វាយរៀង): នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង រួមជាមួយឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ។


ការសាងសង់អគារនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិបអ៊ុនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោក ឌីខេ លី តាមរយៈលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ។


អគារមន្ទីរពេទ្យបង្អែកថ្មីដ៏ទំនើបថ្នាក់ស្រុក (កម្រិត២) នេះ មានទំហំ (ទទឹង ៧ម៉ែត្រ គុណ បណ្តោយ ៣៦ម៉ែត្រ) កម្ពស់ ៣ជាន់ និងមាន ១៥បន្ទប់ (ក្នុងនោះមានបន្ទប់ទឹក ១៤បន្ទប់) និងឃ្លាំងចំនួន ២បន្ទប់ រួមជាមួយសម្ភារបរិក្ខាបច្ចេកទេសជាច្រើនទៀត។ ការចំណាយថវិកាសរុបសម្រាប់ការសាងសង់ និងបំពាក់បរិក្ខារអស់ចំនួន ៦៥ម៉ឺន ៥ពាន់ ដុល្លារអាមេរិក។ អគារថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងស្រុកប្រកបដោយគុណភាព និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ។


សម្ដេចម៉ែន សំអន បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ២៥ឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីការសម្រេចបាន នូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ទន្ទឹមនេះ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានបន្តបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ហើយបានដាក់ចេញ និងដឹកនាំអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ ដោយបន្តរក្សាគង់វង្សនូវសន្តិភាពដែលមានគុណតម្លៃជាសកល, ស្ថេរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋាន គ្រឹះនៃការសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមជាមួយការកំណត់នូវអាទិភាគន្លឹះចំនួន ៥ គឺ ៖ “មនុស្ស, ទឹក, ភ្លើង, ផ្លូវ និងបច្ចេកវិទ្យា” មានន័យថា មនុស្ស នៅតែជាវិស័យអាទិភាពទី១ដដែល។


ជាមួយគ្នានេះ សម្ដេចម៉ែន សំអន បានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធនិងបុគ្គលិកសុខាភិបាលទាំងអស់នៅ៣ចំណុចសំខាន់ដូចខាងក្រោម៖

១. បុគ្គលិកពេទ្យទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាលើការ សង្គ្រោះ និងពិនិត្យ-ព្យាបាលជម្ងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីវៈ ដោយតម្កល់នូវទឹកចិត្ត អាណិត ស្រលាញ់ អ្នកជម្ងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យឱ្យ បានល្អ។

២. មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវ បន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ ដើម្បីផ្តល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ ប្រសិទ្ធភាពនៃការការពារសុខភាព និងព្យាបាលឱ្យកាន់តែប្រសើរ ឡើង។

៣. អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីនៃអនុក្រឹត្យលេខ ៦១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៣ ស្តីពីក្រមសីលធម៌គ្រូពេទ្យ រួម ជាមួយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងអ្នកមកទទួលសេវា សុខាភិបាលនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពរបស់យើង, ការស្តាប់ ពិនិត្យ ឱ្យទូន្មាន ឬព្យាបាលដោយសម្បជញ្ញៈ ដោយស្មើ ភាពគ្នា និងមិនប្រកាន់និន្នាការ ប្រពៃណី សាសនា និងជាតិសាសន៍ នោះឡើយ៕

ដោយ:ភក្ដី






























 

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages