អាជ្ញាធរខេត្ត ចុះត្រួតពិនិត្យទីតាំងចាក់សំរាមកាកសំណល់ផ្ទះបាយ នៅខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, October 16, 2025

អាជ្ញាធរខេត្ត ចុះត្រួតពិនិត្យទីតាំងចាក់សំរាមកាកសំណល់ផ្ទះបាយ នៅខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ក្រុងបាវិត

 អាជ្ញាធរខេត្ត ចុះត្រួតពិនិត្យទីតាំងចាក់សំរាមកាកសំណល់ផ្ទះបាយ នៅខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ក្រុងបាវិត


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥នេះ យ៉ោងតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត្ត បានចុះទៅត្រួតពិនិត្យជាក់ស្ដែងទីតាំងចាក់សំរាមកាកសំណល់ផ្ទះបាយមួយកន្លែង ដែលទីតាំងនេះស្ថិតនៅខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។


ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃ និងចាត់វិធានការទៅលើបញ្ហាបរិស្ថានដែលបង្កឡើងដោយការចាក់សំរាមនៅទីតាំងខាងលើ។ បើតាមពិនិត្យជាក់ស្តែង ទីតាំងចាក់សំរាមនេះជាទីតាំងដីកាស៉ីណូ មានចម្ងាយពីផ្លូវកៅស៊ូ ៣១៩C មកដល់ទីតាំងប្រមាណ ២១៦ម៉ែត្រ ដែលបង្កមានធំក្លិនស្អុយ។


គួររំលឹកផងដែរថា កន្លងមកមន្ទីរបរិស្ថានខេត្ដធ្លាប់បានធ្វើកំណត់ហេតុជាក់ស្ដែងជាមួយខាងក្រុមហ៊ុនកាស៊ីណូ DGT រួចមកហើយចំនួន ២ដង ដើម្បីដោះស្រាយបញ្ហានេះ។


លោកអភិបាលរងខេត្ត បានណែនាំដល់ក្រុមហ៊ុនកាស៊ីណូ ធ្វើការបរិច្ឆេទឱ្យច្បាស់លាស់ក្នុងរយៈពេល៧ថ្ងៃ ដើម្បីយកសំរាមចេញអោយអស់ពីទីតាំងខាងលើនេះ ឬឲ្យក្រុមហ៊ុនឯកជនមកប្រមូលសំរាមឲ្យអស់ទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំរាម ធ្វើអោយក្លិនស្អុយដល់ប្រជាពលរដ្ឋនៅជនៅជុំវិញទីនោះ។


ជាមួយគ្នានោះដែរលោកក៏បានណែនាំអោយខាងក្រុមហ៊ុនកាស៉ីណូ រៀបចំជាទីតាំងទុកដាក់សំរាម អោយបានត្រឹមត្រូវតាមបែបបច្ចេកទេសរបស់ក្រសួងបរិស្ថាន៕

ដោយ:ភក្ដី




















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages