អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យបច្ចុប្បន្នភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, October 6, 2025

អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យបច្ចុប្បន្នភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា


អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យបច្ចុប្បន្នភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា។


    នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការអភិវឌ្ឍន៍នានា និងវឌ្ឍនភាពនៃគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជននៅស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។

     ការចុះបំពេញភារកិច្ចនេះមានគោលបំណង និងត្រួតពិនិត្យនៅគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងនានាតាមទិសដៅយុទ្ធសាស្ត្ររាជរដ្ឋាភិបាលនៅកម្រិតមូលដ្ឋាន។

     លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីស្រុកនិងមន្ត្រីពាក់ព័ន្ធឱ្យបន្តបំពេញការងារដោយស្មោះត្រង់ឧស្សហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនតាមបេសកកម្ម នៃគោលនយោបាយរាជរដ្ឋាភិបាល នៅជុំវិញការកសាងសង្គមខ្មែរមានសន្តិភាពការអភិវឌ្ឍន៍រីកចម្រើន។

    ព្រមជាមួយនោះដែរ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៍សហគមន៍រក្សាសណ្ដាប់ធ្នាប់សង្គម និងចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ដោយ៖ សាលី



























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages