គណបក្សប្រជាជនកម្ពុជាស្រុកកំពង់រោទិ៍ (ស្វាយរៀង) បូកសរុបលទ្ធផលការងាររយៈពេល ៩ ខែ និងដាក់ចេញទិសដៅសម្រាប់ត្រីមាសទី ៤ ឆ្នាំ២០២៥
(ស្វាយរៀង): នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់រោទិ៍ បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តការងាររយៈពេល ៩ ខែ និងដាក់ចេញនូវទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តក្នុងត្រីមាសទី ៤ ឆ្នាំ២០២៥។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កឹង ឃន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍ រួមជាមួយ ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍។
ឯកឧត្តម កឹង ឃន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់រោទិ៍ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស និងចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតសំខាន់លើការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងភារកិច្ចច្បាស់លាស់សម្រាប់បន្តអនុវត្តក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២៥ ដើម្បីធានាថាការងាររបស់គណបក្សនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់៖
ឯកឧត្តម អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក
លោកប្រធាន អនុប្រធាន និងសមាជិកចិន្ត្រៃយ៍គណបក្សស្រុក
លោកប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះជួយឃុំ
លោក-លោកស្រីប្រធានគណបក្សឃុំ
លោកប្រធាន-អនុប្រធានក្រុមការងារចុះជួយភូមិ
លោកប្រធានសាខាគណបក្សភូមិ និងសមាជិកសមាជិកាជាច្រើនរូបទៀត។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ សាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តពង្រឹងការងារបក្សនៅមូលដ្ឋាន ឆ្ពោះទៅរកជ័យជម្នះជាបន្តបន្ទាប់៕
ដោយ:ភក្ដី




























No comments:
Post a Comment