មន្ទីរព័ត៌មានខេត្តស្វាយរៀងរៀបចំធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន
មន្ទីរព័ត៌មានខេត្តសហការជាមួយរដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៥ កន្លងទៅនេះបានរៀបចំធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក ម៉ែន អេងអភិបាលរងខេត្ត ។ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបី យុវជនយុវនារីលោកគ្រូអ្នកគ្រូសិក្សានុសិស្សជាច្រើនទៀត។
យុទ្ធនាការនេះធ្វើឡើងមានគោលបំណងជំរុញស្មារតីនិងចលនាជាតិតែមួយដើម្បីចូលរួមផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងឲ្យបានយល់ដឹងពីផលប៉ះពាល់និងវិនាសកម្មដោយសារឥទ្ធិពលនៃគ្រឿងញៀន។
លោកម៉ែន អេង អភិបាលរងខេត្ត និងឯកឧត្តម ឡុងសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានធ្វើការផ្សព្វផ្សាយអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលកន្លងតាមរយៈទូរទស្សន៍ជាតិវិទ្យុជាតិកម្ពុជា សារព័ត៌មាន អាកាប៉េគេហទំព័រផ្សេងៗនិងបណ្ដាញសង្គមជាច្រើនទៀត ឯកឧត្តមឡុង សេង បានបញ្ជាក់អំពីខ្លឹមសារសំខាន់ៗមួយចំនួននៅក្នុងយុទ្ធនាការនេះគឺ៖
បន្តជំរុញស្មារតីនិងជំរុញចលនាជាតិតែមួយជួបផ្សព្វផ្សាយអប់រំឲ្យបានសកម្មគ្រប់មជ្ឈដ្ឋានអំពីផលប៉ះពាល់និងវិនាសកម្មគ្រឿងញៀនដោយម្នាក់ៗមិនត្រូវពាក់ព័ន្ធជាមួយគ្រឿងញៀន។
-គ្រប់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននិងប្រជាពលរដ្ឋគ្រប់រូបជាពិសេស យុវជននឹងបន្តកិច្ចសហការទាញយកនិងប្រើប្រាស់កម្មវិធីទូរសព្ទដៃសម្រាប់ជាបណ្ដុំនៃមេរៀនសំខាន់ៗនិងជាមធ្យោបាយរាយការណ៍ដ៏សម្ងាត់បំផុតអំពីករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន។
-បន្តចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននិងចែកចាយគ្រឿងញៀនទៅក្នុងសហគមន៍ជនបទដោយឈរលើគោលការណ៍បីកុំមួយរាយការណ៍គឺកុំពាក់ព័ន្ធកុំអន្តរាគមន៍កុំលើកលែងនិងត្រូវរាយការណ៍។
-រដ្ឋបាលខេត្តដោយមានមន្ទីរព័ត៌មាននិងអាជ្ញាធរពាក់ព័ន្ធជាសេនាធិការនិងបន្តការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀនឲ្យចំគោលដៅហានិភ័យនៅក្នុងមូលដ្ឋានតាមក្រុងស្រុក ឃុំសង្កាត់និងរៀបចំសាលារៀនល្អប្រសើរនិងមិនមានគ្រឿងញៀន។
-បន្តលើកទឹកចិត្តឲ្យវិស័យឯកជនក្នុងមូលដ្ឋានចូលរួមឲ្យបានផលផុសលើការងារលើកកម្ពស់ការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនតាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព។
-លើកទឹកចិត្តមាតាបិតាអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យបន្តពន្យល់អប់រំណែនាំជារឿយៗដល់កូនៗនៅក្នុងសមាជិកគ្រួសារអំពីផលប៉ះពាល់នៃគ្រឿងញៀន។
-បន្តលើកទឹកចិត្តគ្រប់ព្រឹត្តិការណ៍សំខាន់ៗដូចជាសិល្បករ តន្ត្រីករ កីឡាករនិងសាសនាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់បញ្ហាគ្រឿងញៀន។ពិសេសដល់សិក្សានុសិស្សដែលកំពុងសិក្សាកុំឱ្យមានគ្រឿងញៀននៅក្នុងសាលា។
ដោយ៖ វណ្ណៈ










































































































No comments:
Post a Comment