កិច្ចប្រជុំសាមញ្ញលើកទី១៨ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, November 27, 2025

កិច្ចប្រជុំសាមញ្ញលើកទី១៨ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


កិច្ចប្រជុំសាមញ្ញលើកទី១៨ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្ត ព្រមទាំងឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​  លោកអភិបាលរងខេត្ត តំណាងកងកម្លាំងទាំង៣​ លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកនាយក​ នាយករង​រដ្ឋបាលសាលាខេត្ត​ និងលោក​ លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​។ 


របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧។ 

២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្តខែធ្នូ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ 

៣-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥។ 

៤-ស្តាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ 

៥-ស្តាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៥ របស់ គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។ 

៦-សេចក្តីផ្សេងៗ។















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages