ខេត្តស្វាយរៀង មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកកម្សាន្ត ១៩,០៣៥នាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ
បើតាមការបញ្ជាក់ឱ្យដឹងពី លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង ក្នុងរយៈពេលបីថ្ងៃគឺ ថ្ងៃទី៤-៥-៦ ខែវិច្ឆកា ឆ្នាំ២០៥ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១៩,០៣៥នាក់ ស្រី ៩,៨៥០នាក់ ក្នុងនោះទេសចរបរទេសចំនួន ៥២នាក់ កើនឡើងចំនួន ១១,៩៤៨នាក់ ស្មើនឹង ១៦៨.៥៩% (ប្រៀបធៀបនឹងឆ្នាំ២០២៤ មានចំនួន ៧,០៨៧នាក់) ។






















No comments:
Post a Comment