ពិធីប្រគល់អំណោយសត្វគោ ដល់គ្រួសារលំបាកនៅតំបន់ព្រំដែន វៀតណាម-កម្ពុជា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, November 8, 2025

ពិធីប្រគល់អំណោយសត្វគោ ដល់គ្រួសារលំបាកនៅតំបន់ព្រំដែន វៀតណាម-កម្ពុជា


 

ពិធីប្រគល់អំណោយសត្វគោ ដល់គ្រួសារលំបាកនៅតំបន់ព្រំដែន វៀតណាម-កម្ពុជា


(ស្វាយរៀង): នៅព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ពិធីប្រគល់អំណោយជាសត្វគោដល់គ្រួសារជួបការលំបាករស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីស្នាក់ការឃុំឡុងធន់ ខេត្តតៃនិញ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។


ក្នុងឱកាសដ៏សំខាន់នេះ កម្មវិធីបានផ្តល់អំណោយជា សត្វគោសម្រាប់ចិញ្ចឹម សរុបចំនួន ១០ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំមនោរម្យ ស្រុកស្វាយទាប ចំនួន ១០គ្រួសារ ដែលជាគ្រួសារជួបការលំបាក។ សត្វគោទាំងនេះ គឺជាកាដូដ៏មានតម្លៃដែលមិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយសម្រាប់ការបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនផងដែរ។


កម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យនេះ ត្រូវបានដឹកនាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រតិភូជាន់ខ្ពស់នៃភាគីវៀតណាម និងភាគីកម្ពុជា៖ លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប លោក អ៊ុង សាអភិបាលរងស្រុកស្វាយទាប លោក កៅ សារ៉ា មេឃុំមនោរម្យ ព្រមទាំងគណៈប្រតិភូកម្ពុជា។

គណៈប្រតិភូវៀតណាមរួមមាន លោក ង្វៀន ហុងថាញ់  អនុប្រធានគណៈកម្មការប្រជាជនខេត្តតៃនិញ លោកឧត្តមសេនីយ៍ត្រី ត្រី វ ទឹកអឹង  អនុប្រធាននយោបាយកងទ័ពការពារព្រំដែន វរសេនីយ៍ឯក ង្វៀន ភ្លឹកភ្លៀង  អនុប្រធានការិយាល័យនយោបាយ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន វរសេនីយ៍ឯក ង្វៀន វិញហ៊ន់ ៖ បញ្ជាការរងយោធាខេត្តតៃនិញ លោក ង្វៀន ទុននាន់ ៖ លេខាបក្សឃុំឡុងធន់ ខេត្តតៃនិញ លោកស្រី ង្វៀន ធីម៉ាយ ៖ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងធន់ ខេត្តតៃនិញ ព្រមទាំងវត្តមានគណៈប្រតិភូវៀតណាមដទៃទៀត៕

ដោយ:ភក្ដី








































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages