រដ្ឋបាលខេត្តស្វាយរៀងរៀបចំធ្វើពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥
នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត លោក លោកស្រី ជាស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងស្វាយរៀង និងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ជាមន្រ្តីរាជកាមន្ទីរ ជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្ស និស្សិតយុវជន ស ស យ ក យុវជនកាកបាទក្រហម និងកាយរិទ្ធ ចូលរួមប្រមាណ ៣៥០០ នាក់ នៅឯរង្វង់មូលឯករាជ្យខេត្ត។
នៅក្នុងឱកាសនោះតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ តំណាងមន្ត្រីរាជការបានអញ្ជើញឡើងដាក់កម្រងផ្កានៅលើស្តូបវិមានឯករាជខេត្ត ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងវីរះកងទ័ពជួរមុខដែលបានពលីក្នុងការការពារបូរណភាពទឹកដី។
នៅក្នុងព្រះរាជប្រវត្តិព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣នៃព្រះ បាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៍ខ្ពង់ខ្ពស់បំផុតក្នុងការទាមទារឯករាជពីសាធារណះរដ្ឋបារាំងជូនប្រជារាស្ត្រនិងមាតុភូមិកម្ពុជានៅថ្ងៃទី៩ខែវច្ឆិកា ឆ្នាំ១៩៥៣។ខ្លឹមសារក៏បានបញ្ជាក់ផងដែថា
ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យដោយមានព្រះមហាបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាព្រះអគ្គទេ្ទសដ៍ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាពនិងការរីកចម្រើនលើគ្រប់វិស័យក្រោមព្រះរាជ្យសម្រេសដ៏ឧត្តុងឧត្តមនៃព្រះរាជបិតាឯករាជ្យជាតិព្រះបិតាស្ថាបនិកសម័យសង្គមរាស្ត្រនិយមរហូតធ្វើឲ្យពិភពលោកទទួលស្គាល់ ព្រះរាជាណាចក្រកម្ពុជាថាជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍។
កូនចៅប្រជារាស្រ្តកម្ពុជាគ្រប់រូបសូមចងចាំស្នាព្រះហត្ថនិងព្រះគុណូបការៈដ៏ធំធេងរបស់ព្រះអង្គចំពោះប្រជាជាតិកម្ពុជា។
ពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក មន្ត្រីរាជការ លោកគ្រូអ្នកគ្រូសិស្សនិស្សិតព្រះសង្ឃប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្តស្វាយរៀងសូមចូលរួមការពារសន្តិភាព ការពារជាតិសាសនាព្រះមហាក្សត្រឲ្យបានគង់វង់រីកចម្រើនតរៀងទៅ។
បច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីកំពុងអនុវត្តនយោបាយយុទ្ធសាស្ត្របញ្ចកោណដើម្បីធ្វើការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲមានការរីកចម្រើន ប្រជាជនមានប្រាក់ចំណូលច្រើនជាប្រពលរដ្ឋមានជីវភាពធូរធារដើម្បីរួមចំណែក ក្នុងការកសាងប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។
ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀងនិងអង្គពិធីមិទ្ទិញទាំងមូលទាំងមូល សូមចូលរួមក្នុងការការពារអធិបតេយ្យភាពដែនដីខ្មែរមិនឲ្យពួកទាហានថៃចូលមកឈ្លានពានយកទឹកដីរបស់យើងបានជាដាច់ខាត។
វណ្ណៈ

































































No comments:
Post a Comment