សិក្ខាសាលាស្ដីពី "ការបង្ការ ការឆ្លងរាលដាលនៃមេរោគអេដស៍ ក្នុងចំណោមក្រុមប្រជាជនគន្លឹះបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តស្វាយរៀង" - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, December 16, 2025

សិក្ខាសាលាស្ដីពី "ការបង្ការ ការឆ្លងរាលដាលនៃមេរោគអេដស៍ ក្នុងចំណោមក្រុមប្រជាជនគន្លឹះបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តស្វាយរៀង"

សិក្ខាសាលាស្ដីពី "ការបង្ការ ការឆ្លងរាលដាលនៃមេរោគអេដស៍ ក្នុងចំណោមក្រុមប្រជាជនគន្លឹះបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តស្វាយរៀង"

(ស្វាយរៀង): នៅព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៥  ក្រោមអធិបតីភាព លោក សេង សីលា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អភិបាលខេត្ត នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលាស្ដីពី "ការបង្ការ ការឆ្លងរាលដាលនៃមេរោគអេដស៍ ក្នុងចំណោមក្រុមប្រជាជនគន្លឹះបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តស្វាយរៀង"។


ពិធីនេះមានការចួលរួមពីលោកស្រី អនុប្រធានមន្ទីរសុខាភិបាល លោក-លោកស្រី ជាសមាជិក លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត លោក លោកស្រី ជាចៅសង្កាត់ និង អ.ក.ន.ក នៃសង្កាត់ទាំង៧ ក្នុងក្រុងស្វាយរៀង និង អង្គការ ដៃគូ រួមមាន អង្គការ AHF, អង្គការ HACC និងតំណាងម្ចាស់គ្រឹះស្ថានសេវាកម្សាន្ត អាហារដ្ឋាន ខារ៉ាអូខេ ម៉ាស្សា សណ្ឋាគារ ផ្ទះសំណាក់ ជាច្រើននាក់ទៀត។


ក្នុងសិក្ខាសាលានេះមានការលើកឡើងពី វិធានការសំខាន់ៗមួយចំនួនដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺអេដស៍ឆ្នាំ២០២៥-២០២៦រួមមាន៖

១.ការគ្រប់គ្រងការលក់ស្រោមអនាម័យ និងប្រេង រំអិល៖ គឺការធ្វើឱ្យការលក់និងចែកចាយស្រោមអនាម័យ ត្រូវបានគ្របដណ្ដប់១០០% ក្នុងគ្រឹះស្ថានសេវាកម្សាន្ត និងអាហារដ្ឋាន ទាំងអស់ដើម្បីធានាគុណភាព និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

២.ការលើកកម្ពស់សុខភាពផ្លូវភេទ និងបន្តពិនិត្យឈាម៖ ត្រូវជំរុញឱ្យមានការពិនិត្យឈាមស្វែងរកមេរោគអេដស៍ និងជំងឺកាមរោគជាប្រចាំ ចំពោះបុគ្គលិកបម្រើការក្នុងសេវាកម្សាន្ត និងការបញ្ជូនទៅកាន់សេវាព្យាបាលឱ្យបានទាន់ពេលវេលា។

៣.ការចូលរួមពីម្ចាស់គ្រឹះស្ថាន៖ ម្ចាស់គ្រឹះស្ថានត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពបុគ្គលិកដោយធានាថាបុគ្គលិកទាំងនោះត្រូវទទួលបានព័ត៌មានត្រឹមត្រូវ និងសេវាសុខភាពដែលចាំបាច់។

៤.ការសហការរវាងអាជ្ញាធរនិងដៃគូ៖ ពង្រឹងយន្តការការងារជាមួយអាជ្ញាធរគ្រប់ថ្នាក់ និងអង្គការដៃគូដើម្បបីធានាថាការងារចុះអប់រំនិងពិនិត្យតាមដានដល់គោលដៅប្រព្រឹត្តទៅដោយរលូន។


លោក សេង សីលា អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកចូលរួមទាំងអស់ព្រមទាំងបានជំរុញឱ្យមន្ទីរសុខាភិបាល អង្គការ ដៃគូ អាជ្ញាធរដែនដី និងម្ចាស់គ្រឹះស្ថាន សេវាកម្សាន្ត បន្តពង្រឹងការសហការគ្នាឱ្យបានល្អ ក្នុងការអនុវត្តវិធានការទាំងអស់ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកសម្រេចបាននូវ ទិសដៅគ្មានការឆ្លងថ្មី គ្មានការរើសអើង និងគ្មានការស្លាប់ ដោយសារអេដស៍ក្នុងខេត្តស្វាយរៀង៕

ដោយ:ភក្ដី
























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages