ជនភៀសសឹក ដែលកំពុងស្នាក់នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ទទួលបានអំណោយពីភរិយារបស់ស្នងការនគរបាលខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, December 17, 2025

ជនភៀសសឹក ដែលកំពុងស្នាក់នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ទទួលបានអំណោយពីភរិយារបស់ស្នងការនគរបាលខេត្តស្វាយរៀង

 ជនភៀសសឹក ដែលកំពុងស្នាក់នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ទទួលបានអំណោយពីភរិយារបស់ស្នងការនគរបាលខេត្តស្វាយរៀង


លោកស្រី អ៊ុច ស្រីស្រស់ ភរិយារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋភៀសសឹកជាង ២០០គ្រួសារ ដែលកំពុងស្នាក់នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ 


លោកស្រី អ៊ុច ស្រីស្រស់ បានលើកឡើងថា ក្នុងស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ។ 


ក្នុងឱកាសនោះ លោកស្រីក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគអាហារក្រៀម សម្ភារប្រើប្រាស់ជាច្រើន និងថវិកា មកប្រគេនព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដើម្បីចាត់ចែងចែកបន្ត និងបម្រុងទុកដើម្បីធ្វើម្ហូបអាហារចែកជូនដល់បងប្អូនជនភៀសសឹកផងដែរ។ 


គិតត្រឹមព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ជនភៀសសឹក ដែលបានមកស្នាក់នៅវត្តប្រាសាទគោកចក មានចំនួន២១១គ្រួសារ ស្មើនឹង៦៧០នាក់ មានស្រីចំនួន ៤១០នាក់, ចាស់ជរាចំនួន ២៩នាក់, ស្រ្តីមានផ្ទៃពោះចំនួន១១នាក់, ក្មេងចំនួន ១៨៥នាក់ និងជនពិការចំនួន ០៥នាក់ផងដែរ៕

ដោយ:ភក្ដី

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages