កិច្ចប្រជុំស្ដីពី លទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហាយផាក (HI-PARK SEZ) - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, December 3, 2025

កិច្ចប្រជុំស្ដីពី លទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហាយផាក (HI-PARK SEZ)

កិច្ចប្រជុំស្ដីពី លទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហាយផាក (HI-PARK SEZ)


(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥ លោក សេង សីលា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី "លទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហាយផាក (HI-PARK SEZ)" កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តស្វាយរៀង។


អ្នកចូលរួមក្នុងកិច្ចប្រជុំពិធីនេះក៏មានការចូលរួមពី៖ លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកស្នងការរងខេត្ត លោកនាយទីចាត់ការ អន្តរវិស័យសាលាខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោក-លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសហាយផាក ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ទៀត។


គោលបំណងនៃកិច្ចប្រជុំ

កិច្ចប្រជុំនេះមានគោលបំណងសំខាន់បំផុតគឺដើម្បី៖

១.បង្ហាញលទ្ធផល នៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហាយផាក។

២.ប្រមូលធាតុចូល និងមតិយោបល់ស្ថាបនាពីអង្គប្រជុំពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍នេះនឹងអនុវត្តទៅស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងច្បាប់ជាធរមានរបស់កម្ពុជា។

៣.ធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកាត់បន្ថយរាល់ផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានចំពោះបរិស្ថាន និងសហគមន៍មូលដ្ឋាន។


តំបន់សេដ្ឋកិច្ចពិសេស ហាយផាក ត្រូវបានគេដឹងថាជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទីតាំងយុទ្ធសាស្ត្រស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញនេះ នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់គម្រោងក្នុងការបោះជំហានទៅមុខដោយការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន និងសង្គម៕

ដោយ:ភក្ដី























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages