ខេត្តស្វាយរៀងប្រារព្ធធ្វើមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៧ ទិវាកំណើតរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តសមាជិកគណៈកម្មាធិការកម្មាធិការកណ្ដាលគណបក្សនិងជាប្រធានគណៈកម្មាធិការ រណសិអភិវឌ្ឍមាតុភូមិកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការរណសិរ្ស នៅតាមមន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នកគ្រូសិស្សនិស្សិតនិងប្រជាពលរដ្ឋប្រមាណ ៩០០ នាក់។
ឯកឧត្តមម៉ែនវិបុល ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្វាយរៀងបាទអានសន្តរកថា របស់សម្ដេចកិត្តិសង្គគហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៤៧ រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានបញ្ជាក់ថារណសិរ្ស ២ ធ្នូ បានចាប់បដិសន្ធិឡើងនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ នៅស្រុកស្រួលខេត្តក្រចេះ ដឹងបានប្រកាសចេញសេចក្តីក្លែងការណ៍ ១១ (ខ)របស់ខ្លួន ដែលមានឈ្មោះថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាកម្លាំងមហាសាមគ្គី ដឹងបានកើតឡើងដោយសារកម្លាំងអ្នកស្នេហាជាតិ ទាំងក្នុងនិងក្រៅប្រទេសដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនរួមនិងវីរៈជនស្នេហាជាតិជាច្រើនបានរៀបចំកម្លាំងនិងសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ហើយទទួលបានជ័យជំនះលើរបបនេះនៅថ្ងៃទី ៧ ខែមករាឆ្នាំ 1៩៧៩ ។ពោលគឺមានថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ ៧ មករាឆ្នាំ ១៩៧៩ ។
ឯកឧត្តម ម៉ែន វិបុល បានជំរុញឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ព្រះសង្ឃ សិស្សនិស្សិត ប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីថែរក្សាសន្តិភាព ធ្វើឲ្យមានស្ថេរភាពយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដីឲ្យបានរឹងមាំ មិនឲ្យសត្រូវឈ្លានពានបានឡើយ។
ជាមួយគ្នានេះរណសិរ្សគ្រប់ថ្នាក់ត្រូវពង្រឹងនិងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្សបង្កើនសមត្ថភាពគ្រប់គ្រងនិងដឹកនាំអនុវត្តការងារផ្តល់ការគាំទ្រឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
រណសិរ្សគ្រប់ថ្នាក់ត្រូវអប់រំបំផុសចលនាយល់ដឹងនានារបស់រាជរដ្ឋាភិបាលក្នុងសង្គមជាតិ។
ចូលរួមតស៊ូទប់ស្កាត់រាល់ឧបាយកលនិងសកម្មភាពបំបែកបំបាក់សាមគ្គីជាតិពីក្រុមប្រឆាំងនឹងទប់ស្កាត់ព័ត៌មានក្លែងក្លាយគ្រប់រូបភាពពីមជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស។
នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុលក៏បានផ្ដល់អំណោយជូននិវត្តន៍ជន និងអ្នកមានគុណបំណាច់ចំពោះជាតិចំនួន ១០ នាក់នូវគ្រឿងឧបភោគបរិភោគសម្ភារៈប្រានិងថវិកាមួយចំនួនផងដែរ។
វណ្ណៈ
























No comments:
Post a Comment