លោកអភិបាលក្រុងបាវិត អញ្ជើញបញ្ចុះបឋមសិលាកសាងកុដថ្មី នៅវត្តសាមគ្គីមុនីរតន៍
(ស្វាយរៀង): នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបុណ្យបញ្ចុះបឋមសិលា ដើម្បីចាប់ផ្ដើមសាងសង់កុដថ្មី ១ខ្នង ប្រកបដោយសទ្ធាជ្រះថ្លា ស្ថិតនៅវត្តសាមគ្គីមុនីរតន៍ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
កុដថ្មីដែលត្រូវសាងសង់នេះ មានបណ្តោយ ២១ម៉ែត្រ ទទឹង ១១ម៉ែត្រ និងមានចែកចេញជា ៥បន្ទប់។
សមិទ្ធផលថ្មីនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទីកន្លែងស្នាក់អាស្រ័យ និងការសិក្សារៀនសូត្ររបស់ព្រះសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនា។
លោកអភិបាលក្រុងបាវិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកកសាងសមិទ្ធផលក្នុងវត្ត របស់ពុទ្ធបរិស័ទទាំងអស់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានជូនពរដល់ការដ្ឋានសាងសង់កុដថ្មីនេះ ឱ្យទទួលបានជោគជ័យ និងសម្រេចបានតាមផែនការដែលបានគ្រោងទុក។
ពិធីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងសទ្ធាជ្រះថ្លា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី: ព្រះគ្រូចៅអធិការ និងភិក្ខុសង្ឃក្នុងវត្ត លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល លោកចៅសង្កាត់ព្រៃអង្គុញ លោកយាយ លោកតា និង ពុទ្ធបរិស័ទជាច្រើននាក់ទៀត៕
ដោយ:ភក្ដី










No comments:
Post a Comment