ពិធីផ្តល់ប្រាក់គោលនយោបាយជូនគ្រួសារអតីតយុទ្ធជនបាន ទទួលផ្ទះ និងដីសម្បទានសង្គមកិច្ច នៅស្រុករមាសហែក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, December 23, 2025

ពិធីផ្តល់ប្រាក់គោលនយោបាយជូនគ្រួសារអតីតយុទ្ធជនបាន ទទួលផ្ទះ និងដីសម្បទានសង្គមកិច្ច នៅស្រុករមាសហែក

 ពិធីផ្តល់ប្រាក់គោលនយោបាយជូនគ្រួសារអតីតយុទ្ធជនបាន ទទួលផ្ទះ និងដីសម្បទានសង្គមកិច្ច នៅស្រុករមាសហែក 


ពិធីផ្តល់ប្រាក់គោលនយោបាយជូនគ្រួសារអតីតយុទ្ធជនបានទទួលផ្ទះ និងដី សម្បទានសង្គមកិច្ច ជំហានទី១ ជំហានទី២ នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ក្រោមអធិបតីភាព លោក អ៊ំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា តំណាង ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។


លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា កន្លងមកសមាគមន៍អតីតយុទ្ធជន និងរដ្ឋបាលខេត្តស្វាយរៀង បានយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ប្រមាណ៤០០ខ្នងផ្ទះ និងស្រុកចន្រ្ទាផងដែរ។ ដោយបានសង់លំនៅដ្ឋាន ការផ្តល់ភ្លើង ទឹក សាលារៀន មណ្ឌលសុខភាព ការធ្វើកសិកម្មជាដើម។ ធ្វើយ៉ាងណាឱ្យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនមានជីវភាពរស់នៅសមរម្យ ពីព្រោះអតីតយុទ្ធជនជាអ្នកមានគុណបំណាច់ចំពោះប្រទេសជាតិ។ ប្រទេសមានសង្រ្គាម គឺមានអតីតយុទ្ធជននៅសមរភូមិមុខការពារទឹកដីមិនឱ្យមានពួកសត្រូវឈ្លានពាន។


មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម អ៊ំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លៃងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តស្វាយរៀង និងរដ្ឋបាលស្រុករមាសហែក ដែលបានខិតខំយកចិត្តទុកដាក់ជីវភាពរស់នៅការផ្គត់ផ្គង់លំនៅដ្ឋានដល់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនឱ្យមានជីវភាពរស់នៅសមរម្យតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ហើយនៅថ្ងៃនេះគ្រួសារអតីតយុទ្ធជនបានព្រមទទួលយកនូវថវិកា ជំនួសការទទួលយកលំនៅឋានជាផ្ទះចំនួន ២៧ គ្រួសារដែលគាត់មិនបានទៅរស់នៅ និងបានព្រមទទួលយកថវិការចំនួន ៤ ពាន់ដុល្លារក្នុងមួយគ្រួសារ។


ឯកឧត្តម អ៊ំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តាំផ្ញើដល់គ្រួសារអតីតយុទ្ធជននៅទីនោះ ពេលបើកបានថវិកាត្រូវយកថវិកាទាំងនោះទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ព្រមទាំង អប់រំក្រុមគ្រួសារឱ្យបានល្អក្នុងសង្គមជាតិ។ លោក អ៊ំ សុខ បានបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះប្រទេសជាតិយើងកំពុងមានសង្គ្រាមនៅតំបន់ជួរខាងលិចនៃប្រទេសដូច្នេះបងប្អូនអតីតយុទ្ធជននៅសមរភូមិក្រោយត្រូវចូលរួមជាមូលនិធិចែករំលែក ក្នុងការជួយឧបត្ថម្ភកងទ័ពដែលកំពុងការពារយ៉ាងរឹងមាំមិនឱ្យពួកចោសៀមឈ្លានពានទឹកដីយើងបានជាដាច់ខាត។ ព្រមទាំងឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងន័យខ្មែរជួយខ្មែរ ខ្មែររួមសាមគ្គីគ្នាតែមួយខ្មែរឈ្នះ។ វណ្ណៈ






































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages