ស្មារតីខ្មែរជួយខ្មែរ៖ អភិបាលក្រុងបាវិត និងក្រុងស្វាយរៀង នាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, December 23, 2025

ស្មារតីខ្មែរជួយខ្មែរ៖ អភិបាលក្រុងបាវិត និងក្រុងស្វាយរៀង នាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ


ស្មារតីខ្មែរជួយខ្មែរ៖ អភិបាលក្រុងបាវិត និងក្រុងស្វាយរៀង នាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ


  នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយសហជនរួមជាតិ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និង លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។

សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅមណ្ឌលសុវត្ថិភាពវត្តពោធិសិលារាម (ហៅវត្តគីឡូលេខ៨) ក្នុងខេត្តព្រះវិហារ ដែលជាទីតាំងប្រមូលផ្ដុំបងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់ជួរមុខ។


ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាលក្រុងទាំងពីរ បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងកងទ័ព។ លោកបានសង្កត់ធ្ងន់ថា៖

"ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការគំរាមកំហែងលើបូរណភាពទឹកដី ស្មារតី 'ខ្មែរតែមួយ រួមគ្នាជួយខ្មែរ' គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងត្រូវរួបរួមសាមគ្គីគ្នា ក្នុងគ្រាលំបាកត្រូវមានទុក្ខរួមទុក្ខ មានសុខរួមសុខ ដើម្បីការពារសន្តិភាព និងទឹកដីរបស់យើង។


តាមរបាយការណ៍បច្ចុប្បន្នភាព ប្រជាពលរដ្ឋដែលកំពុងជ្រកកោននៅមណ្ឌលសុវត្ថិភាពវត្តពោធិសិលារាម មានចំនួនសរុប ១,៣៨៨គ្រួសារ ស្រី២,៤៥៨នាក់ និងស្ត្រីមានផ្ទៃពោះ ៣៧នាក់ ដែលស្មើនឹងមនុស្សចំនួន ៤,៨៣៦នាក់។

ចំពោះសកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់កងទ័ពដែលកំពុងឈរជើងការពារព្រំដែន និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ឱ្យដឹងថាពួកគេមិននៅឯកោឡើយ៕

ដោយ:ភក្ដី

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages