កិច្ចប្រជុំបូកសរុបសន្និបាតលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិដៅសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, December 19, 2025

កិច្ចប្រជុំបូកសរុបសន្និបាតលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិដៅសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

កិច្ចប្រជុំបូកសរុបសន្និបាតលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិដៅសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង


(ស្វាយរៀង): នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥  ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបសន្និបាតលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិដៅសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត។

នៅក្នុងកម្មវិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងព័ត៌មាន លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានស្ដីទីខេត្ដ មន្ត្រីរាជការ និងមន្រី្ដកិច្ចសន្យាជាច្រើននាក់ទៀត។


លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានស្ដីខេត្ត បានឡើងធ្វើរបាយកាណ៍រយៈពេល១ឆ្នាំកន្លងមកគឺ បង្កើនការចុះផលិតព័ត៌មានឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយតាមវិទ្យុក្នុងខេត្ត ទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរដែលមាន។ ផ្សព្វផ្សាយដល់អ្នកសារព័ត៌មានឱ្យមកធ្វើការចុះបញ្ជី និងបន្តសុពលភាព អោយបានគ្រប់ៗគ្នា។ បង្កើនគុណភាពផ្តល់សេវាសាធារណៈលើវិស័យព័ត៌មាន និងសោតទ្យន៍ (ដល់មូលដ្ឋាន) ចុះធ្វើបទយកការណ៍តាមមូលដ្ឋាន។


លោកបានបន្តថា តាមដានធ្វើបច្ចុប្បន្នភាពលើ ម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ ទីតាំងបង្គោលដែលមាន បំពាក់ម៉ាស៊ីនផ្សាយតាមទីតាំងនីមួយៗ និងធ្វើបច្ចុប្បន្នភាព រោងពុម្ព ស្លាកផ្សព្វផ្សាយអាហ្វីស ប៉ាណូ។ តាមដានការចុះផ្សាយ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយ ដែលបង្កឲ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សង្គមជាតិ បង្កើនការធ្វើកម្មវិធីសន្ទនាមតិ ពីតាមមន្ទីរអង្គភាព និងស្ថាប័នផ្សេងៗទៀត។


ក្នុងឱកាសនេះលោក ម៉ែន អេង អភិបាលរងខេត្ត មានប្រសាសន៍ថា មន្ទីរព័ត៌មានខេត្តស្វាយរៀងពិតជាមានភាពសកម្ម និងមានកិច្ចសហការជាមួយនឹងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញ ខេត្តក្រុង/ស្រុក និងមជ្ឈដ្ឋានជុំវិញខេត្ត រាល់សកម្មភាពរបស់ប្អូនៗក្រុមការងារព័ត៌មាន និងសាធារណមតិ បានចុះជាប់ជាមួយថ្នាក់ដឹកនាំខេត្តជាប្រចាំ។


ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួង បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ត្រូវតែខិតខំបំពេញការងារដែលជាប្រចាំដោយបុរេសកម្ម កុំឱ្យវិស័យព័ត៌មាន មានភាពស្ពឹកស្រពន់ និងអសកម្ម។ បង្កើនសមត្ថភាពមន្ត្រីជំនាញ ដែលបំរើក្នុងវិស័យព័ត៌មាន និងសោទស្សន៍ប្រកបដោយចំណេះជំនាញវិជ្ជាជីវៈ ដើម្បីឱ្យមន្ទីរព័ត៌មានជាមន្ទីរមួយដែលមានសារៈសំខាន់ ក្នុងការបំរើសេវាជូនសាធារណជន និងសាធារណមតិដែលមិនអាចខ្វះបាន។ ការឆ្លើយតបទៅនឹងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវតែដើរតួនាទីយ៉ាងសំខាន់លើការផលិតព័ត៌មាន បទយកការណ៍នូវសក្តានុពលរបស់ខេត្ត និងធ្វើ ការផ្សព្វផ្សាយឱ្យអស់ពីលទ្ធភាពដែលមាន នូវសមិទ្ធផលរបស់ខេត្ត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង អំពីការខិតខំប្រឹងរបស់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕

ដោយ:ភក្ដី




































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages