កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, December 26, 2025

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង


 កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង


(ស្វាយរៀង): នាព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីមេធាវីរដ្ឋបាលខេត្ត លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។


មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋបានល្អនៅក្នុងខេត្ត និងអរគុណដល់រដ្ឋបាលក្រុង/ស្រុកដែលបានគៀគរជំនួយ​ និងការដឹកជញ្ជូនស្បៀងដែលបានមកពីការចូលរបស់សប្បុរសជនយកទៅចែកជូនដល់វីរកងទ័ព​ និងជនភៀសសឹក។ 


ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យតាមដានការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋ ព្រមទាំងបូកសរុបលទ្ធផលស្រូវទាំង២រដូវ ទាំងរដូវប្រាំង និងរដូវវស្សា។

២. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យទៅលើការសងសង់សំណង់នានាដែលរំលោភមកដីចំណីផ្លូវសាធារណៈនិងត្រូវចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។

៣.រដ្ឋបាលខេត្ត ក្រុង ស្រុង ត្រូវរៀបចំទីតាំង និងក្រុមការងារ ដើម្បីទទួលនូវសម្ភារៈ ថវិកា របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ ក្រុមហ៊ុន ជាដើម សម្រាប់យកទៅផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹក ដែលទទួលរងគ្រោះពីការឈ្លានពានរបស់ថៃ។

៤. រដ្ឋបាលក្រុង/ស្រុកត្រូវបន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ដូចជារក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អជូនប្រជាពលរដ្ឋ។ 

៥.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។

៦.រដ្ឋបាលក្រុង/ស្រុកត្រូវ បន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ត្រូវពិនិត្យដោះស្រាយ និងឆ្លើយតបឱ្យបានត្រឹមត្រូវទាន់ពេលវេលា។ 

៧.រដ្ឋបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនិងបណ្តឹងព្រមទាំងសំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឱ្យកិច្ចប្រជុំលើកជាមតិយោបល់ និងបញ្ហាផ្សេងៗផងដែរ ក្នុងនោះមន្ទីរ/អង្គភាព មួយចំនួនបានពីវឌ្ឍនភាពការងារដែលមន្ទីរ/អង្គភាពរបស់ខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយផងដែរ៕

ដោយ:ភក្ដី



























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages