កម្លាំងសាមគ្គីជាតិខ្មែរ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បាននិងកំពុងបន្តចូលរួមយ៉ាងសកម្ម​ ឧបត្ថម្ភគាំទ្រជាស្បៀង និងសម្ភារៈ ដេីម្បីរៀបចំផ្តល់ជូនដល់ជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពកងវ៉ា ខេត្តបន្ទាយមានជ័យ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, December 27, 2025

កម្លាំងសាមគ្គីជាតិខ្មែរ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បាននិងកំពុងបន្តចូលរួមយ៉ាងសកម្ម​ ឧបត្ថម្ភគាំទ្រជាស្បៀង និងសម្ភារៈ ដេីម្បីរៀបចំផ្តល់ជូនដល់ជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពកងវ៉ា ខេត្តបន្ទាយមានជ័យ

កម្លាំងសាមគ្គីជាតិខ្មែរ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បាននិងកំពុងបន្តចូលរួមយ៉ាងសកម្ម​ ឧបត្ថម្ភគាំទ្រជាស្បៀង និងសម្ភារៈ ដេីម្បីរៀបចំផ្តល់ជូនដល់ជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពកងវ៉ា ខេត្តបន្ទាយមានជ័យ


  នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយសហជនរួមជាតិ លោក អ៊ូរ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈខេត្តស្វាយរៀង បានដឹកនាំក្រុមការងារនៃមន្ទីរនាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៤០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

 

ក្នុងឱកាសជួបសំណេះសំណាលនោះលោក អ៊ូរ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាល បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ "ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការគំរាមកំហែងលើបូរណភាពទឹកដី ស្មារតី 'ខ្មែរតែមួយ រួមគ្នាជួយខ្មែរ' គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងត្រូវរួបរួមសាមគ្គីគ្នា ក្នុងគ្រាលំបាកត្រូវមានទុក្ខរួមទុក្ខ មានសុខរួមសុខ ដើម្បីការពារសន្តិភាព និងទឹកដីរបស់យើង។


លោក អ៊ូរ សុខឿន បានបញ្ជាក់ផងដែរថា: ចំពោះអំណោយស្បៀងនិងសម្ភារៈទាំងនេះ មន្ទីរបានរៀបចំគៀងគរពីរោងចក្រសហគ្រាស បងប្អូនកម្មករនិយោជិត សហជីព និងសប្បុរសជនក្នុងខេត្តស្វាយរៀង ដោយស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នា៕

ដោយ:ភក្ដី















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages