សន្និបាតបូកសរុបលទ្ធផលការងារ សមាគមសុវត្ថិភាពដឹកជញ្ជូនអ្នកដំណើរខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, December 7, 2025

សន្និបាតបូកសរុបលទ្ធផលការងារ សមាគមសុវត្ថិភាពដឹកជញ្ជូនអ្នកដំណើរខេត្តស្វាយរៀង

សន្និបាតបូកសរុបលទ្ធផលការងារ សមាគមសុវត្ថិភាពដឹកជញ្ជូនអ្នកដំណើរខេត្តស្វាយរៀង


(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ សមាគមសុវត្ថិភាពដឹកជញ្ជូនអ្នកដំណើរខេត្តស្វាយរៀង បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ នៅសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត។

ពិធីសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី អភិបាលក្រុង-ស្រុក លោកស្នងការរងខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងជាពិសេសបងប្អូនសមាជិក-សមាជិកា នៃសមាគមតាក់ស៊ីជាច្រើនរូប ដែលបានមកជួបជុំគ្នា។


ក្នុងឱកាសនោះតំណាងសមាគម បានធ្វើបទបង្ហាញអំពីសមិទ្ធផលសំខាន់ៗជាច្រើន ដែលសមាគមបានខិតខំសម្រេចបាន ក្នុងការលើកកម្ពស់សុវត្ថិភាព និងគុណភាពនៃការដឹកជញ្ជូនអ្នកដំណើរក្នុងខេត្ត។ របាយការណ៍បានគូសបញ្ជាក់ពី៖

១.ការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់សមាជិកដើម្បីកាត់បន្ថយគ្រោះថ្នាក់។

២.ការបង្កើនសាមគ្គីភាព ផ្ទៃក្នុងសមាគម និងការផ្តល់សេវាល្អប្រសើរជូនប្រជាពលរដ្ឋ។

៣.លទ្ធផលនៃការអនុវត្តគោលការណ៍ សុវត្ថិភាពដឹកជញ្ជូនរបស់សមាជិកគ្រប់រូប។

លោក ម៉ែន កល្យាណ អភិបាលរងខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដ៏ល្អប្រសើររបស់សមាគមសុវត្ថិភាពដឹកជញ្ជូនអ្នកដំណើរខេត្តស្វាយរៀង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សេវាកម្មដឹកជញ្ជូនប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។


លោកក៏បានផ្តាំផ្ញើដល់សមាជិកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើ៖

 1. ការគោរពច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុត។

 2. ការថែទាំយានយន្ត ឱ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នកដំណើរ។

 3. ការផ្តល់សេវាកម្ម ឱ្យប្រកបដោយវិជ្ជាជីវៈ និងឥរិយាបទថ្លៃថ្នូរ។


លោកសង្ឃឹមយ៉ាងមុតមាំថា សមាគមនឹងបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រេចបាននូវទិសដៅរួម គឺ "ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព គុណភាព និងភាពជឿជាក់" សម្រាប់ខេត្តស្វាយរៀង។


សន្និបាតបានបញ្ចប់ទៅប្រកបដោយភាពស្និទ្ធស្នាល និងបានអនុម័តជាឯកច្ឆន្ទលើផែនការការងារសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តលើកកម្ពស់វិស័យដឹកជញ្ជូនអ្នកដំណើរឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា: ចំពោះប្រធានសមាគមថ្មី ក្នុងអាណត្តិទី២នេះ បានទៅលោក ម៉ៅ ឡូយ ជាប្រធានសមាគមក្នុងខេត្តស្វាយរៀង៕

ដោយ:ភក្ដី 

































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages