ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, January 2, 2026

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦

 ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦


(ស្វាយរៀង)៖ នាព្រឹកថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ អង្គពិធីនេះមានការចូលរួមពីសំណាក់លោកស្នងការ ស្នងការរង មន្ត្រីនគរបាលពាក់ព័ន្ធ និងអាជ្ញាធរដែនដីជាច្រើនរូប។


យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ ក្នុងនោះ បទល្មើសព្រហ្មទណ្ឌត្រូវបានបង្ក្រាបបានទាន់ពេលវេលា ការងារគ្រប់គ្រងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនត្រូវបានពង្រឹង និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តបានយ៉ាងល្អប្រសើរ។


ទន្ទឹមនឹងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការណែនាំពីសំណាក់ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ដោយបានសង្កត់ធ្ងន់លើទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៦ រួមមាន៖

១. បន្តពង្រឹងការងារសន្តិសុខផ្ទៃក្នុង និងទប់ស្កាត់រាល់សកម្មភាពដែលបង្កអសន្តិសុខសង្គម

២. បង្កើនការយកចិត្តទុកដាក់លើការងារគ្រប់គ្រងជនបរទេស និងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ

៣. ជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់

៤. បន្តលើកកម្ពស់សមត្ថភាពមន្ត្រី និងពង្រឹងសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។


ក្នុងអង្គពិធីនេះ ក៏មានការបំពាក់គ្រឿងឥស្សរិយយស និងប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ ជូនដល់មន្ត្រីនគរបាលដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចកន្លងមក ដើម្បីជាការលើកទឹកចិត្តផងដែរ៕

ដោយ:ភក្ដី




























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages