ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត អញ្ជើញសួរសុខទុក្ខគ្រួសារកងទ័ពដែលត្រូវបានថៃដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, January 3, 2026

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត អញ្ជើញសួរសុខទុក្ខគ្រួសារកងទ័ពដែលត្រូវបានថៃដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ

 ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត អញ្ជើញសួរសុខទុក្ខគ្រួសារកងទ័ពដែលត្រូវបានថៃដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ


(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់គ្រួសារ និងលោក នៃ សុភ័ក្រ ដែលជាកងទ័ពជួរមុខ បន្ទាប់ពីត្រូវបានភាគីថៃដោះលែង និងបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ។ ពិធីសួរសុខទុក្ខនេះត្រូវបានរៀបចំឡើងនៅគេហដ្ឋានរបស់លោក នៃ សុភ័ក្រ ដែលស្ថិតនៅក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារដែលបានជួបជុំសមាជិកវិញ។ ឯកឧត្តមបានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន។ បន្ថែមពីនេះ ឯកឧត្តមបានកោតសរសើរដល់ស្មារតីរបស់កងទ័ព និងបានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យបន្តខិតខំបំពេញភារកិច្ច និងរស់នៅដោយសុខដុមរមនា។


ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែនៅក្បែរ និងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋជានិច្ច។


សកម្មភាពនេះ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់រដ្ឋបាលខេត្តស្វាយរៀង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមព្រំដែន៕

ដោយ:ភក្ដី















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages