ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ២ឆ្នាំនៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, February 1, 2026

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ២ឆ្នាំនៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា

(ស្វាយរៀង)៖ នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរខួប ២ឆ្នាំនៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាសេស និងមានការចូលរួមពីឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៃក្រុម- ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ដួង ស៊ីស៊ីង ប្រធានសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា និងលោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាស និង តំណាងអ្នកវិនិយោគជាច្រើននាក់ទៀត។


ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានមានប្រសាសន៍ថា: សមាគមបានរៀបចំពិធីនេះទ្បើងដើម្បីបង្កើនភាពស្និទ្ធស្នាល ចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ច ព័ត៌មានស្តីពីវិនិយោគ ក៏ដូចជាពង្រឹងនិងពង្រីកសាមគ្គីភាពនៃបណ្តាក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅក្នុងទឹកដីនៃខេត្តស្វាយរៀង។ 


ជាមួយគ្នានោះ ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលផ្តល់ការគាំទ្រ និងបង្កបរិយាកាសអំណោយផលដល់វិនិយោគិននៅក្នុងទឹកដីខេត្តស្វាយរៀងទាំងមូល៕


ថ្លែងនាពិធីនោះលោកអគ្គលេខាធិការ ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារក្នុងរយៈពេល២ឆ្នាំរបស់សមាគម ពិសេសការចូលរួមចំណែកផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានខិតខំប្រឹងប្រែងកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ 


លោកអគ្គលេខាធិការ ជា វុទ្ធី បានកត់សម្គាល់ឃើញថា ត្រឹមតែរយៈពេល២ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)ខេត្តស្វាយរៀង បានទទួលគម្រោងវិនិយោគយ៉ាងច្រើនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស។

លោកអគ្គលេខាធិការ បានលើកឡើងថា ការធ្វើធុរកិច្ចគឺត្រូវធ្វើយ៉ាងណាដើម្បីទទួលបានផលចំណេញ ប៉ុន្តែបន្ថែមលើការប្រឹងប្រែងស្វែងរកផលចំណេញ ក្រុមហ៊ុនក៏ត្រូវមានកាតព្វកិច្ចក្នុងសកម្មភាពទទួលខុសត្រូវសង្គមផងដែរ។ ក្នុងន័យនេះលោកបានមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជំហានដំបូងផ្តោតលើការបង្រៀនភាសាចិន និងកសាងសាលារៀនចំណេះទូទៅបន្ថែមទៀតនៅក្នុងខេត្តស្វាយរៀង ដែលកិច្ចការនេះទាមទារឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់សមាគម និងវិនិយោគិនទាំងអស់ក្នុងខេត្តស្វាយរៀង៕

ដោយ: ភក្ដី










No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages