អាជ្ញាធរខេត្តស្វាយរៀង ចុះអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងអ្នកម៉ៅការ និងកម្មករសំណង់ នៅក្រុងបាវិត ដើម្បីការពារសិទ្ធិ និងប្រយោជន៍ស្របច្បាប់ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, February 12, 2026

អាជ្ញាធរខេត្តស្វាយរៀង ចុះអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងអ្នកម៉ៅការ និងកម្មករសំណង់ នៅក្រុងបាវិត ដើម្បីការពារសិទ្ធិ និងប្រយោជន៍ស្របច្បាប់

 អាជ្ញាធរខេត្តស្វាយរៀង ចុះអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងអ្នកម៉ៅការ និងកម្មករសំណង់ នៅក្រុងបាវិត ដើម្បីការពារសិទ្ធិ និងប្រយោជន៍ស្របច្បាប់


(ខេត្តស្វាយរៀង): ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត នៅរសៀលថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចម្រុះដែលដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត បានចុះអន្តរាគមន៍ដោះស្រាយវិវាទការងារក្នុងគម្រោង សាងសង់អគារមួយកន្លែង ដោយធ្វើការសម្របសម្រួលការបើកប្រាក់ឈ្នួលថ្លៃម៉ៅការសំណង់ នៅការដ្ឋានសំណង់របស់ ក្រុមហ៊ុន ឡុង ចេង ឈាវ លាន អ៊ិនដាសសៀល ឯ.ក ដែលកំពុងមានការតវ៉ារវាងកម្មករសំណង់ និងអ្នកម៉ៅការបន្ត ពាក់ព័ន្ធនឹងការយឺតយ៉ាវក្នុងការ ទូទាត់ប្រាក់ឈ្នួល ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។


ក្នុងឱកាសនៃការសម្រុះសម្រួលនោះ លោក ម៉ែន អេង អភិបាលរងខេត្ត ក្នុងនាមតំណាងរដ្ឋបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ យ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីអ្នកម៉ៅការ និងកម្មករថា "រដ្ឋបាលខេត្ត មិនអនុញ្ញាតឱ្យមានការរំលោភសិទ្ធិ ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម ណាមួយកើតឡើងនៅលើទឹកដីខេត្តស្វាយរៀងឡើយ" ។ ទោះបីបងប្អូនកម្មករមិនបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរដោយសារ ការធ្វេសប្រហែស ឬការខ្វះការយល់ដឹង ប៉ុន្តែភស្តុតាងនៃកម្លាំងពលកម្មជាក់ស្តែងដែលបងប្អូនបានចំណាយ គឺជាកាតព្វកិច្ចដែល អ្នកម៉ៅការត្រូវតែទូទាត់ឱ្យបានដាច់ខាត។ ការយឺតយ៉ាវ ឬការគេចវេសមិនទទួលខុសត្រូវ គឺជាការបំពានច្បាប់ស្តីពីការងារ និងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។


លោកអភិបាលរង បានបន្តទៀតថា ការចុះដោះស្រាយនេះមិនមែនធ្វើឡើងតែមួយគ្រានោះទេ ប៉ុន្តែគឺជាការអនុវត្តតាមអាទិភាពគន្លឹះនៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើមុំនៃការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត ដើម្បីធានាបាននូវ "សមធម៌សង្គម"។


លោកអភិបាលរងបានបន្ថែមនូវសារអប់រំ និងសូមអំពាវនាវដល់អ្នកម៉ៅការសំណង់ទាំងអស់ ត្រូវតែបញ្ឈប់ទម្លាប់ការងារតាមបែបមាត់ទទេ ហើយត្រូវងាកមកប្រើប្រាស់កិច្ចសន្យាការងារឱ្យបានត្រឹមត្រូវ ដើម្បីការពារខ្លួនឯងផង និងការពារកម្មករផង។ ចំណែកមន្ទីរការងារ និងអាជ្ញាធរក្រុងបាវិត ត្រូវបន្តតាមដានករណីនេះឱ្យដល់ទីបញ្ចប់ បើអ្នកម៉ៅការនៅតែមានចេតនាគេចវេស រដ្ឋបាលខេត្តនឹងសហការ ជាមួយស្ថាប័នអយ្យការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

ទន្ទឹមនឹងនេះដែរភាគីអ្នកម៉ៅការ និងបងប្អូនកម្មករសំណង់ទាំងអស់ឯកភាពទទួលយកប្រាក់ឈ្នួលថ្លៃម៉ៅការសាងសង់ ដែលក្រុមហ៊ុន ផ្តល់ជូនខាងលើនេះដែរ និងសន្យាថាក្នុងករណីមានបញ្ហាថ្ងៃក្រោយ នឹងធ្វើការតវ៉ាដោយសន្តិវិធី ដោយមិនបង្ករឱ្យមានអំពើហឹង្សា ការបំផ្លិចបំផ្លាញដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និងការបិទផ្លូវជាដើម ។ បើមានការបង្ករហឹង្សា មានការបំផ្លិចបំផ្លាញដែល នាំឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និងការបិទផ្លូវណាមួយកើត ឡើង នោះភាគីអ្នកម៉ៅការ និងបងប្អូនកម្មករសំណង់ទាំងអស់ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។


លោកអភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមយ៉ាងមុតមាំថា ករណីវិវាទនៅក្រុងបាវិតនេះ នឹងក្លាយជាមេរៀនសម្រាប់បងប្អូនកម្មករសំណង់ផ្សេងទៀត ឱ្យមានការប្រុងប្រយ័ត្ន និងត្រូវទាមទារឱ្យមានកិច្ចសន្យាការងារច្បាស់លាស់មុនពេលចាប់ផ្តើមការងារ ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ និងពេលវេលា។


ជាលទ្ធផល ក្រោមការសម្របសម្រួលយ៉ាងម៉ឺងម៉ាត់ ភាគីអ្នកម៉ៅការបានយល់ព្រមទូទាត់ប្រាក់ឈ្នួលដែលនៅសេសសល់ជូនកម្មករតាមដំណាក់កាលជាក់ស្តែង ដែលធ្វើឱ្យកម្មករមានភាពសប្បាយរីករាយ និងឈប់ធ្វើការតវ៉ា។


ក្នុងកិច្ចប្រជុំដោះស្រាយនេះមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធជាច្រើន រួមមាន លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង តំណាងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក ឡាយ ចន្នីស្នងការរងនគរបាលខេត្ត លោក ដាំ ឃុនពិសី ប្រធានមន្ទីរស្តីទី នៃមន្ទីរព័ត៌មានខេត្ត លោក នួន សំបូរ ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ នៃមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរមូលដ្ឋានក្រុងបាវិត៕

ដោយ:ភក្ដី



















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages