ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុជូនសម្បទាននិក និងប្រគល់ផ្ទះដីឡូត៍លំនៅដ្ឋានសម្បទានសង្គមកិច្ចនៅស្រុករមាសហែក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, February 12, 2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុជូនសម្បទាននិក និងប្រគល់ផ្ទះដីឡូត៍លំនៅដ្ឋានសម្បទានសង្គមកិច្ចនៅស្រុករមាសហែក

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុជូនសម្បទាននិក និងប្រគល់ផ្ទះដីឡូត៍លំនៅដ្ឋានសម្បទានសង្គមកិច្ចនៅស្រុករមាសហែក


នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងតរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រួមជាមួយឯកឧត្តមជារដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធមួយចំនួនទៀត ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងប្រតិភូក្រសួងស្ថាបន័នានា​អាជ្ញាធរដែនដី មន្ត្រីរាជការបានអញ្ជើញចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជំហានទីពីរចំនួន ១៨៤ បណ្ណនិងប្រគល់ផ្ទះដីឡូត៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជំហានទី ៣ ចំនួន ៩១ ខ្នងផ្ទះស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀងដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ ៣០០ នាក់។

មានប្រសាសន៍ស្វាគមន៍ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានបញ្ជាក់ពីការផ្ដល់របបគោលនយោបាយសម្បទានសេដ្ឋកិច្ចដីធ្លីជូនអតីតយុទ្ធជននិងគ្រួសារតីតយុទ្ធជនដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនតាមរយៈការផ្ដល់ដីសម្បទានការសាងសង់លំនៅដ្ឋានស្នាក់នៅឲ្យបានសមរម្យ និងការផ្ដល់របបគោលនយោបាយឧបត្ថម្ភប្រាក់ប្រចាំខែ ការផ្តល់បណ្តុះបណ្ដាលជំនាញកសិកម្មផ្ដល់ពូជកសិកម្ម ជាដើម។ពិសេសការផ្ដល់សេវាផ្សេងៗជូនពួកគាត់ទាំងសេវាតម្រូវការនិងសេវាសំណូមពរឲ្យបានល្អរួមនឹងការសាងសង់សាលារៀនមណ្ឌលសុខភាព ការធ្វើអត្រានុកូលដ្ឋានលិខិតស្នាមផ្សេងៗជាដើម។ហើយបច្ចុប្បន្នអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអតីតយុទ្ធជនដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាប្រធានសមាគមជាតិអតីតយុទ្ធជន សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ដីសង់លំនៅឋាន ពូជដំណាំបានរៀបចំជូនពួកគាត់នៅក្នុងឃុំអណ្តូងត្របែក ចំនួន ៤០០ ខ្នងផ្ទះនិង នៅស្រុកមួយចំនួនទៀតរួមមានស្រុកចន្ទ្រាស្រុកកំពង់រោទិ៍ដែលកំពុងរៀបចំនិងជូនអតីតយុទ្ធជនគ្រួសារអតីតយុទ្ធជននៅទីនោះឲ្យបានសមរម្យផងដែរ។

មានប្រសាសន៍នៅក្នុងពិធីនោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានសមាគមអតីតាយុទ្ធជន សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានោះជូនចំពោះអតីតយុទ្ធជននិងគ្រួសារយុទ្ធជននៅទីនោះក្នុងក្តីនឹករលឹក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណនិងកោតសរសើរដល់អតីតយុទ្ធជនដែលកន្លងមកបានចូលរួមលះបង់អាយុជីវិតតស៊ូរំដោះជាតិការពារជាតិមាតុភូមិសង្គ្រោះប្រជាជនបានរស់រានមានជីវិតនិងមានការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ននេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមមានក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទក្រសួងសាធារណការនិងដឹកជញ្ជូនក្រសួងអធិការកិច្ច រួមនិងអាជ្ញាធរដែនខេត្ត ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗនិងការផ្តល់សេវាសាធារណៈជូនអតីតយុទ្ធជននិងជូនគ្រួសារអតីតយុទ្ធជនឲ្យបានល្អប្រសើរ។

 វណ្ណៈ














































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages