ឯកឧត្តម ឡុង សេង អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារកងទ័ព គ្រួសារភៀសសឹក និងប្រជាពលរដ្ឋខ្វះខាត ក្នុងសង្កាត់ព្រៃឆ្លាក់ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, February 25, 2026

ឯកឧត្តម ឡុង សេង អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារកងទ័ព គ្រួសារភៀសសឹក និងប្រជាពលរដ្ឋខ្វះខាត ក្នុងសង្កាត់ព្រៃឆ្លាក់


 ឯកឧត្តម ឡុង សេង អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារកងទ័ព គ្រួសារភៀសសឹក និងប្រជាពលរដ្ឋខ្វះខាត ក្នុងសង្កាត់ព្រៃឆ្លាក់


(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកជូនអំណោយសប្បុរសធម៌ ដល់គ្រួសារកងទ័ព គ្រួសារភៀសសឹក និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។


ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ទន្ទឹមនឹងនោះ ឯកឧត្តមបានលើកឡើង និងសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖

១.បញ្ហាព្រំដែន៖ ការតាមដាន និងរក្សាស្ថិរភាពតាមតំបន់ព្រំដែន។

២.សន្តិសុខ និងសណ្ដាប់ធ្នាប់៖ ការពង្រឹងភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាបាននូវការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ជាកិច្ចឆ្លើយតបទៅនឹងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ឡុង សេង បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារកងទ័ព គ្រួសារភៀសសឹក និងប្រជាពលរដ្ឋខ្វះខាតសរុបចំនួន ១២គ្រួសារ។ អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១០ម៉ឺនរៀល ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។


សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងាររាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសអ្នកដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងគ្រួសារដែលកំពុងជួបការលំបាកខ្លាំង៕ ដោយ:ភក្ដី


































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages