ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចុះសួរសុខទុក្ខគ្រួសារមានពិការភាពកាយសប្បទាចំនួន៣នាក់ នៅស្រុកកំពង់រោទិ៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, February 28, 2026

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចុះសួរសុខទុក្ខគ្រួសារមានពិការភាពកាយសប្បទាចំនួន៣នាក់ នៅស្រុកកំពង់រោទិ៍

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចុះសួរសុខទុក្ខគ្រួសារមានពិការភាពកាយសប្បទាចំនួន៣នាក់ នៅស្រុកកំពង់រោទិ៍


(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម បៀង ថេង ជំនួយការផ្ទាល់សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានអញ្ជេីញចុះសួសុខទុក្ខគ្រួសារលោកស្រី​ ប្រាក់​ ចន្ថា​ ដែលជាស្ត្រីមេម៉ាយ​មានកូនពិការភាពកាយសប្បទាចំនួន៣នាក់​រស់នៅក្នុងបន្ទុក​ ស្ថិតនៅភូមិកណ្តាល​ ឃុំខ្សែត​ ស្រុកកំពង់រោទិ៍​រួមមាន៖

-​ កូនទី១​ ឈ្មោះ​ តក់​ ធារ៉ា​ ភេទស្រីអាយុ​៣៥​ ឆ្នាំ

-​ កូនទី២​ ឈ្មោះ​ តក់​ ធារី​ ភេទស្រី​ អាយុ២៥​ ឆ្នាំ​

-កូនទី​៣​ ឈ្មោះ​ តក់​ រាត្រី​ ភេទប្រុស​ អាយុ១៧​ ឆ្នាំ


ឆ្លៀតក្នុងឱកាសនោះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត​ និងឯកឧត្តម​ បៀង ថេង បាននាំមកនូវអំណោយ​ និងថវិកាមួយចំនួនដល់គ្រួសារលោកស្រី​ ប្រាក់​ ចន្ថា​ ផងដែររួមមាន​៖​ ឯកឧត្តម បៀង ថេង បាននាំយកនូវថវិកាសម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចំនួន២,០០០,០០០រៀល​ និងសម្ភារៈមួយចំនួន​,​ថវិកា​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ​អភិបាលខេត្ត​ចំនួន2,000,000 រៀល​ ព្រមទាំង អង្ករ៥០គីឡូ៤បាវ. មី៥កេស. ទឹកត្រី៥យួរ. ទឹកស៊ីអ៊ីវ៥យួរ. ត្រីខកំប៉ុង១០យូរ​ និងបាកាស៥កេស​ និងថវិការបស់សម្តេចកិត្តិសង្គតិសង្គហបណ្ឌិត​ មែន​ សំអនចំនួន​ ២,០០០,០០០រៀល។

ជាមួយនោះដែរ​ឯកឧត្តមអភិបាលខេត្តក៏បានឧត្ថម្ភថវិកាដល់កូនពិការទាំង៣នាក់ ក្នុងម្នាក់ៗចំនួន​២០០ដុល្លារបន្ថែមទៀតផងដែរ។ 


សូមជម្រាបជូនថា​ ចាប់តាំងពីឆ្នាំ២០២១មក​ ដល់បច្ចុប្បន្ន​ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង​ តែងបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៨០ម៉ឺន​រៀល​រាងរាល់ខែ​ ហេីយប្រាក់ឧបត្ថម្ភនេះ​ នៅតែបានបន្តផ្តល់ជូនគ្រួសារលោកស្រី​ ប្រាក់​ ចន្ថា​ ជារាងរាល់ខែទៅមុខទៀត៕

ដោយ: ភក្ដី
































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages