ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ជ័យ រស្មី ប្រចាំការទិសប្រាសាទខ្នារ ដែលរងរបួសកាលកំឡុងពេលប្រយុទ្ធជាមួយទាហានឈ្លានពានថៃ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, February 28, 2026

ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ជ័យ រស្មី ប្រចាំការទិសប្រាសាទខ្នារ ដែលរងរបួសកាលកំឡុងពេលប្រយុទ្ធជាមួយទាហានឈ្លានពានថៃ

 ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ជ័យ រស្មី  ប្រចាំការទិសប្រាសាទខ្នារ ដែលរងរបួសកាលកំឡុងពេលប្រយុទ្ធជាមួយទាហានឈ្លានពានថៃ


នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ក ដល់លោកពលបាលឯក ជ័យ រស្មី   ប្រចាំការទិសប្រាសាទខ្នារ វរ:២១៣ នៃកងពលលេខ២១ ចំនុះភូមិភាគ២.ដែលរងរបួសត្រូវអំបែងគ្រាប់(ត្រូនរបស់ថៃ)ត្រង់ចង្កេះខាងស្តាំប៉ះពាល់សសៃរជើងស្តាំ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងសមរភូមិ សព្វថ្ងៃសំរាកព្យាបាលនៅមន្ទីពេទ្យឯកជនហ្វីសុខខេមនៅភ្នំពេញ តែបច្ចុប្បន្នមកសម្រាកព្យាបាលនៅភូមិត្រពាំងបន្ទាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ 


វត្តមានអញ្ជើញរួមអមដំណេីរឯកឧត្តមអភិបាលខេត្តមាន លោក លោកស្រីអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលស្រុករមាសហែក លោកអធិការនគរបាលស្រុក លោកមេឃុំអណ្តូងពោធិ៍ លោកនាយប៉ុស្តិ៍នគរបាលអណ្តូងពោធិ៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។ 


ឯកឧត្តមអភិបាលខេត្តបាននាំមកនូវការផ្តាំផ្ញេីសួសុខទុកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ និងបានជូនពរដល់វីរកងទ័ព ជ័យ រស្មី  មានសុខភាពល្អ ជាពិសេសឆាប់បានជាសះស្បេីយពីរបួស ដែលត្រូវអំបែងគ្រាប់កន្លងទៅ ក្នុងឱកាសនោះដែរឯកឧត្តមក៏បាននាំមកនូវអំណោយ និងថវិកាមួយចំនួនផងដែររួមមាន៖ អង្ករ២៥គីឡូចំនួន១០​បាវ. មី១០កេស. ទឹកត្រី៥យួរ. ទឹកស៊ីអ៊ីវ៥យួរ.ត្រីខកំប៉ុង១០យូរ . បាកាស៥កេស និងថវិកា២,០០០,០០០រៀល។





















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages