ក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅក្នុងភូមិសាស្ត្រស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, February 6, 2026

ក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅក្នុងភូមិសាស្ត្រស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន



(ស្វាយរៀង)៖ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅក្នុងភូមិសាស្ត្រស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍។


ក្នុងសកម្មភាពចុះពិនិត្យនា រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឱ្យ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរជាមួយ លោក គន់ រ័ត្នមុន្នី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។


គោលបំណង និងសកម្មភាពសំខាន់ៗ៖

 ⁃ ការពិនិត្យទីតាំងសាងសង់៖ ក្រុមការងារបានចុះទៅដល់ទីតាំងសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន និងនិវត្តន៍ជន ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ដើម្បីធានាឱ្យបាននូវគុណភាពផ្ទះតាមស្តង់ដារបច្ចេកទេស។

 ⁃ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ៖ ក្រៅពីការពិនិត្យសំណង់ផ្ទះ ថ្នាក់ដឹកនាំក៏បានពិនិត្យលើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមនាពេលខាងមុខ រួមមាន៖ ប្រព័ន្ធទឹក (ស្រះទឹក និងការផ្គត់ផ្គង់ទឹកស្អាត) ផ្លូវថ្នល់ និងតំបន់ជុំវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់បងប្អូន។

 ⁃ ការជួបសំណេះសំណាល៖ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារសាងសង់ ឱ្យពន្លឿនការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យបងប្អូនអតីតយុទ្ធជនអាចចូលរស់នៅបានឆាប់រហ័ស។


ការយកចិត្តទុកដាក់នេះ បង្ហាញពីការដឹងគុណចំពោះវីរភាព និងការលះបង់របស់អតីតយុទ្ធជន ដែលបានបម្រើជាតិមាតុភូមិកន្លងមក។ តាមរយៈគម្រោងសាងសង់ផ្ទះនេះ នឹងជួយឱ្យបងប្អូនមានជម្រកសមរម្យ និងមានស្ថិរភាពក្នុងជីវភាពរស់នៅកាន់តែប្រសើរឡើង៕

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages