កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម និងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) និងរដ្ឋបាលខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, March 10, 2026

កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម និងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) និងរដ្ឋបាលខេត្តស្វាយរៀង

 កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម និងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) និងរដ្ឋបាលខេត្តស្វាយរៀង


(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាង គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម និងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ជាមួយរដ្ឋបាលខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុដានី អភិបាលរងខេត្ត និងលោក សុខា រ៉ាម អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង និងការចូលរួមមាន លោកនាយករដ្ឋបាលសាលាខេត្ត លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។


គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើវិស័យសំខាន់ៗដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការទី៩ នៃព្រឹទ្ធសភា រួមមានវិស័យសាធារណការ ដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម និងការរៀបចំដែនដីនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដើម្បីធានាបាននូវការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។


ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត បានធ្វើរបាយការណ៍សង្ខេបជូនគណៈប្រតិភូព្រឹទ្ធសភា អំពីស្ថានភាពទូទៅ និងសមិទ្ធផលនានាដែលខេត្តសម្រេចបាន ព្រមទាំងលើកឡើងនូវសំណូមពរមួយចំនួន ដើម្បីសុំការគាំទ្រ និងជំរុញយន្តការការងារឱ្យកាន់តែរលូនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ: ភក្ដី





























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages