សិក្ខាសាលាផ្សព្វផ្សាយស្ដីអំពីការរៀបចំនិងប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, March 6, 2026

សិក្ខាសាលាផ្សព្វផ្សាយស្ដីអំពីការរៀបចំនិងប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ


សិក្ខាសាលាផ្សព្វផ្សាយស្ដីអំពីការរៀបចំនិងប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ


ច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំធ្វើឡើងនៅសណ្ឋាគារវ៉ៃគោក្រុងស្វាយរៀងកាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៦ កន្លងទៅនេះក្រោមអធិបតីភាពលោក ង៉ោ ដាឡែន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ  លោកសុខា រ៉ាម អភិបាលរងខេត្តស្វាយរៀងព្រមទាំង មានការចូលរួមពីមន្ត្រីរាជការតាមមន្ទីរអង្គភាពនានានិស្សិតមកពីសាកលវិទ្យាល័យស្វាយរៀងជាច្រើនទៀត។

លោក សុខា រ៉ាម អភិបាលរងខេត្តតំណាងឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានថ្លែងនូវការចូលរួមគាំទ្រសិកាសាលាដែលមានសារះសំខាន់ដើម្បីឲ្យមន្ត្រីរាជការអង្គភាពកម្លាំងប្រដាប់អាវុធ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងនិស្សិតកំពុងសិក្សាឲ្យបានយល់ពីលក្ខខណ្ឌផ្សេង និងប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ព្រមទាំងនិតិវិធី និងបច្ចេកទេសមួយចំនួនដែលមន្ត្រីរាជការយកទៅប្រើប្រាស់នៅក្នុងអង្គភាពរបស់ខ្លួននិង និស្សិតយកទៅធ្វើការសិក្សារៀនសូត្របន្ថែមលើមុខជំនាញរបស់ខ្លួន។

លោកអភិបាលរងខេត្តបញ្ជាក់ថាបច្ចុប្បន្ននេះនៅលើពិភពលោកសង្គ្រាមបានកើតមានឡើងនៅប្រទេសមួយចំនួនដូចជាសង្គ្រាមរវាងអ៊ុយក្រែនជាមួយរុស្ស៊ី អុីស្រាអែល អាមេរិកជាមួយអ៊ីរ៉ង់ពិសេសកម្ពុជា ជាមួយប្រទេសថៃដែលធ្វើឲ្យមានឱនភាពវិស័យសេដ្ឋកិច្ចប្រជាជនរងនូវផលប៉ះពាល់ផ្នែកជីវភាពរស់នៅនិងមានអ្នកស្លាប់និងរងរបួសដោយការប្រយុទ្ធគ្នាពេលមានសង្គ្រាមជាដើម។

លោកសុខា រ៉ាម អភិបាលរងខេត្តក៏បានសំណូមពរដល់សិក្ខាកាមនៅទីនោះក៏ដូចតាមមន្ទីរអង្គភាពនានាត្រូវយកចិត្តទុកដាក់ និងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្តដល់មន្ទីរអង្គភាពនិងមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ដើម្បីរៀបចំផែនការអនុវត្តឲ្យចំគោលដៅនិងទទួលបានជោគជ័យ។

មានប្រសាសន៍បន្ថែមក្នុងសិក្ខាសាលានោះដែរ លោកង៉ោ ដាឡែន អគ្គលេខាធិការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទបញ្ជាក់ពីខ្លឹមសារនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារជូនដល់សិក្ខាកាមឲ្យបានយល់ដឹងក្នុងដំណើរការអនុវត្តនៃអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ។

លោកង៉ោ ដាឡែន ក៏បានលើកឡើងថានៅប្រទេសកម្ពុជាក៏ដូចប្រទេសមួយចំនួនបានខ្ចីលុយពីធនាគារដើម្បីប្រកបអាជីវកម្មផ្សេងៗ។ហើយមួយចំនួនទទួលបានជោគជ័យ និងមួយចំនួនទៀតកំពង់ជួបវិបត្តិហិរញ្ញវត្ថុដោយសាកត្តាជាច្រើនដូចជាប្រទេសជួបនូវវិបត្តិគ្រោះធម្មជាតិ -បញ្ហាសង្គ្រាមធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះបញ្ហាប្រេងឡើងថ្លៃនៅលើពិភពលោកជាដើម។ល។

លោកង៉ោល ដាឡែន ក៏បានផ្តាំផ្ញើដល់អង្គសិក្ខាសាលាព្រឹកនេះដើម្បីស្ដាប់នូវការធ្វើបទបង្ហាញនានាវិគ្មិន និងចូលរួមពិភាក្សាឲ្យបានស៊ីជម្រៅពីគ្នាទៅវិញទៅមក និងផ្ដល់នូវគំនិតល្អៗ សំណួរចម្លើយនានាដែលពាក់ព័ន្ធទៅនឹង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ វណ្ណៈ






















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages