ម៉ូតូចំនួន ១គ្រឿង និងគ្រឿងឧបភោគបរិភោគត្រូវបានផ្ដល់ជូនវរៈកងទព័ជួរមុខ
ម៉ូតូចំនួន ១គ្រឿង ថវិកា រួមនិង គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដែលជា អំណោយសទ្ធាជ្រះថ្លា របស់ព្រះសង្ឃ សប្បុរសជន ត្រូវបាន ប្រគល់ជូន ដល់វីរៈកងទ័ពជួរមុខ ឈរការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រ ប្រាសាទខ្នា ខេត្តឧត្ដមានជ័យ ព្រឹកថ្ងៃទី ៦ ខែមីនាឆ្នាំ២០២៦នេះ។ ក្រោមអធិបតីភាពឯកឧត្ដម ជុង មុន្នី ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង ឯកឧត្តម ឡុង សេង អនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង និងមានការអញ្ជើយរួម លោកឥន ទឹមសមាជិកក្រុមការងារចជួយក្រុងស្វាយរៀង លោកយូ ប៊ុន្ នីប្រធានក្រុមប្រឹក្សាក្រុងស្វាយរៀង លោកអភិបាលរង លោកនាយករដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ចេក លោកស្រីចៅសង្កាត់ លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ លោកលោកស្រីមេភូមិអនុភូមិទាំងអស់ក្នុងសង្កាត់ចេក ដែលកម្មវិធីប្រគល់នេះធ្វើឡើងនៅសង្កាត់ចេក ក្រុងស្វាយរៀងខេត្តស្វាយរៀង។ ឯកឧត្តមជុក មុន្នី ក្នុងនាម ព្រះសង្ឃ និងសប្បុរសជន បាននាំមកនូវសេចក្តី នឹករលឹក ជូនចំពោះ វីរៈកងទ័ព ដែលឈរជើងការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់និង ការលះបង់ សាច់ស្រស់ឈាមស្រស់ៗ ផ្សារភ្ជាប់ ទៅនឹង មហាពលីកម្ម មិនអាចកាត់ថ្លៃបាននេះ ព្រះសង្ឃនិងសប្បុរសជនសូម បួងសួងដល់គុណព្រះរតនត្រ័យ ទេវតា ថែរក្សាប្រាសាទខ្នា ខេត្តឧត្ដមានជ័យនិងតំបន់ផ្សេងៗទៀតជួយប្រោសព្រំ ដល់ វរៈកងទ័ព ជួបតែសេចក្តីសុខ គ្រប់ប្រការ ក្នុងមនោសញ្ចេតនា ផ្សារភ្ជាប់ កងទ័ពនៅសមរភូមិក្រោយ ថ្ងៃនេះ តាមរយៈប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង បានផ្ដល់ជូន ម៉ូតូ១គ្រឿង សម្ភារៈ គ្រឿងឧបភោគបរិភោគថវិកា ដើម្បីសម្រួលដល់កិច្ចការ ដំណើរការ ការពារជាតិ និងជីវភាពបន្ថែម ។ សូមបញ្ជាក់ថា អំណោយដែល សប្បុរសជន ផ្ដល់តាមរយៈក្រុមការងារចុះជួយក្រុងស្វាយរៀងរួមមានម៉ូតូជំនួនមួយគ្រឿងសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនទៀតផងដែរ៕





















No comments:
Post a Comment