មន្ទីរព័ត៌មានខេត្តស្វាយរៀងប្រារព្ធធ្វើទិវានារីអន្តរជាតិ ៨ មីនាខួបលើកទី ១១៥ ឆ្នាំ ២០២៦
ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨ មីនាខួបលើកទី ១១៥ ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ »មន្ទីរព័ត៌មានខេត្តស្វាយរៀងបានរៀបចំធ្វើ ទិវានារីអន្តរជាតិកាលពីថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនិងមន្រ្តីជាប់កិច្ចសន្យាជាច្រើនទៀត។
លោកដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានស្ដីទី បានបញ្ជាក់ថាបច្ចុប្បន្ននេះមន្ទីរព័ត៌មានខេត្តមានមន្ត្រីសរុបចំនួន ២៥ នាក់ ក្នុងនោះមន្ត្រីជានារីចំនួន ១១ នាក់។មន្ត្រីក្របខណ្ឌចំនួន ១៤ នាក់ស្រី ៦ នាក់។មន្រ្តីជាប់កិច្ចសន្យា ១១ នាក់ស្រី ៥ នាក់។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការបានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានជូនចំពោះមន្ត្រីរាជការមន្ទីរព័ត៌មានទាំងអស់ពិសេសបងប្អូនជាស្ត្រីក្នុងមន្ទីរព័ត៌មានក្នុងក្តីនឹករលឹក។
ឯកឧត្តម ឡុង សេង ក៏បានបញ្ជាក់សួរមន្ត្រីជាស្រ្តី ក្នុងមន្ទីរថា
១-តើបងប្អូនមន្ត្រីនារីជួបកាលលំបាកអ្វីខ្លះក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីផ្សព្វផ្សាយពត័មាន។
២-តើបងប្អូននារីមាន គំនិតច្នៃប្រឌិតអ្វីខ្លះដើម្បីធ្វើឲ្យព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តស្វាយរៀងកាន់តែមានអ្នកចូលមើលLike Share ច្រើនជាងមុន?
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងព័ត៌មានក៍បានធ្វើការកោតសរសើរចំពោះមន្ទីរព័ត៌មានខេត្តស្វាយរៀងដែលបានរៀបចំធ្វើទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៦ នេះឡើងដើម្បីលើកទឹកចិត្តដល់នារីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិក៏ដូចជាការលើកកម្ពស់យេនឌ័រដែលសង្គមជាតិមិនអាចខ្វះស្ត្រីបានក្នុងការចូលរួមកិច្ចការងារសង្គមនិងគ្រួសារ។
ឯកឧត្តម ឡុងសេង បានដាំផ្ញើដល់ស្ត្រីក្នុងមន្ទីរព័ត៌មានត្រូវ
១-បន្តពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យានិងចំណេះដឹងព័ត៌មានវិទ្យា។
២-រក្សាសាមគ្គីភាពផ្ទៃក្នុងនិងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។
៣-ត្រូវដើរតួនាទីជាមន្ត្រីព័ត៌មានគំរូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងធ្វើការអប់រំផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងទប់ស្កាត់និងការចែកចាយការប្រើប្រាស់គ្រឿងញៀន និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ /សង្កាត់មានសុវត្ថិភាព។ វណ្ណៈ
























No comments:
Post a Comment