ដំណោះស្រាយឈ្នះ-ឈ្នះ៖ កម្មករនិយោជិតជាង ១,០០០ នាក់ ទទួលបានប្រាក់ឈ្នួលដែលនៅសេសសល់ទាំងស្រុង ក្រោមការចុះដោះស្រាយបន្ទាន់របស់រដ្ឋបាលខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, March 21, 2026

ដំណោះស្រាយឈ្នះ-ឈ្នះ៖ កម្មករនិយោជិតជាង ១,០០០ នាក់ ទទួលបានប្រាក់ឈ្នួលដែលនៅសេសសល់ទាំងស្រុង ក្រោមការចុះដោះស្រាយបន្ទាន់របស់រដ្ឋបាលខេត្តស្វាយរៀង


ដំណោះស្រាយឈ្នះ-ឈ្នះ៖ កម្មករនិយោជិតជាង ១,០០០ នាក់ ទទួលបានប្រាក់ឈ្នួលដែលនៅសេសសល់ទាំងស្រុង ក្រោមការចុះដោះស្រាយបន្ទាន់របស់រដ្ឋបាលខេត្តស្វាយរៀង 


បញ្ហាប្រាក់ឈ្នួលដែលបានអូសបន្លាយពេលកន្លងមក ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ និងដោយសន្តិវិធីបំផុត ក្រោមយុទ្ធសាស្ត្រ «ស្រាយមុខអំបោះដែលរុំជំពាក់ចេញ ដោយមិនឱ្យដាច់អំបោះសូម្បីមួយសរសៃ»។ យោងតាមលទ្ធផលនៃការដោះស្រាយនាថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ ករណីវិវាទប្រាក់ឈ្នួលដែលនៅសេសសល់របស់បងប្អូនកម្មករនិយោជិតចំនួនជាង ១,០០០ នាក់ ដែលបម្រើការងារនៅក្នុងតំបន់៤ និងតំបន់៥ នៃក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក (Q.S Decoration Engineering Co., Ltd) ដែលមានទីតាំងស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ក្នុងក្រុមហ៊ុន រេឌាន ភើល អ៊ិនវេសមេន លីមីតធីត (ឡឹហ្សឹង) ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងហើយ ក្រោមការចុះដោះស្រាយសម្របសម្រួលពីលោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្ដមអភិបាលខេត្ត លោក អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ដោះស្រាយវិវាទការងារនេះ។


ជោគជ័យនៃការសម្របសម្រួលដ៏មានប្រសិទ្ធភាពនេះ គឺកើតចេញពីកត្តាសំខាន់ៗដូចជា

-ការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត ក្រោមការចង្អុលបង្ហាញ និងការផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ជាប្រចាំពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដែលជានិច្ចកាលតែងតែតម្កល់ផលប្រយោជន៍ និងជីវភាពរបស់បងប្អូនកម្មករជាអាទិភាព។ 

-យន្តការសេនាធិការជំនាញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ក្នុងនាមជាសេនាធិការផ្ទាល់ បានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកចំណុចរួម និងធានាថាបងប្អូនកម្មករទទួលបានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

-ស្មារតីយោគយល់ និងកិច្ចសហការ៖ ការដោះស្រាយនេះឆ្លុះបញ្ចាំងពីលទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យជម្លោះដ៏ស្មុគស្មាញប្រែមកជាភាពចុះសម្រុងគ្នាវិញ ដោយមិនបង្កឱ្យមានផលប៉ះពាល់ដល់ភាគីណាមួយឡើយ។

នេះគឺជាដំណឹងដ៏រីករាយសម្រាប់បងប្អូនកម្មករទាំងជាង ១,០០០ នាក់ ដែលនឹងទទួលបានកម្លាំងញើសឈាមរបស់ខ្លួនត្រឡប់មកវិញ ដើម្បីយកទៅទ្រទ្រង់ជីវភាពគ្រួសារ។ លទ្ធផលនេះក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរខេត្តស្វាយរៀង ក្នុងការដោះស្រាយរាល់ទុក្ខកង្វល់របស់ពលរដ្ឋនៅមូលដ្ឋាន។








































 

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages