សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះ និងដីឡូតិ៍ចំនួន ១២៦ខ្នង ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, April 7, 2026

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះ និងដីឡូតិ៍ចំនួន ១២៦ខ្នង ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅខេត្តស្វាយរៀង

 


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះ និងដីឡូតិ៍ចំនួន ១២៦ខ្នង ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅខេត្តស្វាយរៀង


(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី៧ ខែមេសា  ឆ្នាំ២០២៦នេះ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះ និងដីឡូតិ៍លំនៅដ្ឋានជូន គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨  ចំនួន១២៦ខ្នងផ្ទះ នៅលើដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិតនៅក្នុង ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ 


ពិធីប្រគល់ផ្ទះ និងដីឡូត៍លំនៅដ្ឋាន ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី រួមនឹងគ្រួសារ គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ទាំង១២៦គ្រួសារ។


ការប្រគល់ផ្ទះ និងដីឡូតិ៍នាពេលនេះ មិនត្រឹមតែជាការផ្តល់ជម្រកដ៏សមរម្យប៉ុណ្ណោះទេ ប៉ុន្តែគឺជាការតបស្នងនូវគុណូបការៈដ៏មហាធំធេងរបស់ គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានពលីកម្លាំងកាយចិត្តក្នុងបុព្វហេតុរំដោះជាតិ និងការពារមាតុភូមិពីរបបប្រល័យពូជសាសន៍។ នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីស្មារតី "ដឹងគុណ" និងការមិនបោះបង់ចោលគ្នារបស់រាជរដ្ឋាភិបាល ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។


សេចក្តីត្រេកអរបានស្តែងឡើងនៅលើផ្ទៃមុខរបស់គ្រួសារយុទ្ធជន ដែលទទួលបានកម្មសិទ្ធិដីធ្លី និងផ្ទះសម្បែង ដើម្បីបង្កើនជីវភាព និងរស់នៅក្នុងសេចក្តីថ្លៃថ្នូរក្នុងយុគសម័យសន្តិភាព៕

ដោយ:ភក្ដី
























































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages