សង្ក្រាន្តស្វាយរៀងថ្ងៃទី២ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ១២ម៉ឺននាក់ ចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយ
(ស្វាយរៀង)៖ ក្នុងបរិយាកាសដ៏មហោឡារិកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃវារៈវ័នបត
(ថ្ងៃទី២) ខេត្តស្វាយរៀងនៅតែបន្តទាក់ទាញភ្ញៀវទេសចរ
និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកចូលរួមយ៉ាងសស្រាក់សស្រាំ។
យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍សំខាន់ៗ និងទីតាំងរៀបចំកម្មវិធីសង្ក្រាន្តនានាទូទាំងខេត្ត ក្នុងថ្ងៃទី២នេះ មានចំនួនសរុបប្រមាណ ១២០,៥៤០ នាក់។ ក្នុងនោះរួមមាន៖
-ភ្ញៀវជាតិ និងប្រជាពលរដ្ឋក្នុងតំបន់៖ ១២០,២៩០ នាក់
-ភ្ញៀវអន្តរជាតិ (បរទេស)៖ ២៥០ នាក់
តាមការសង្កេតឃើញថា សន្ទុះនៃអ្នកមកកម្សាន្តក្នុងថ្ងៃទី២នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងថ្ងៃដំបូង។ នៅតាមទីតាំងនីមួយៗ បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរយ៉ាងកុះករ រួមមានទាញព្រ័ត្រ បោះអង្គញ់ ចោលឈូង លាក់កន្សែង ព្រមទាំងមានការរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។
ស្ថិតក្នុងសេចក្តីសោមនស្សរីករាយនេះ ស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ ត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានប្រចាំការការពារយ៉ាងសកម្មនៅគ្រប់គោលដៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរទេសចរណ៍ ក៏បានបញ្ជាក់ផងដែរថា ក្រុមការងារនឹងបន្តតាមដាន និងបូកសរុបតួលេខភ្ញៀវទេសចរសម្រាប់ថ្ងៃបន្តបន្ទាប់ទៀត ដើម្បីជម្រាបជូនសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
No comments:
Post a Comment