ថ្ងៃបញ្ចប់នៃសង្ក្រាន្តស្វាយរៀង៖ ភ្ញៀវទេសចរជិត ២០ម៉ឺននាក់ ចូលរួមអបអរសាទរយ៉ាងកកកុញ និងសប្បាយរីករាយបំផុត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, April 17, 2026

ថ្ងៃបញ្ចប់នៃសង្ក្រាន្តស្វាយរៀង៖ ភ្ញៀវទេសចរជិត ២០ម៉ឺននាក់ ចូលរួមអបអរសាទរយ៉ាងកកកុញ និងសប្បាយរីករាយបំផុត

ថ្ងៃបញ្ចប់នៃសង្ក្រាន្តស្វាយរៀង៖ ភ្ញៀវទេសចរជិត ២០ម៉ឺននាក់ ចូលរួមអបអរសាទរយ៉ាងកកកុញ និងសប្បាយរីករាយបំផុត


(ស្វាយរៀង)៖ ក្នុងឱកាសថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃវារៈឡើងស័ក ទិដ្ឋភាពនៅតាមគោលដៅទេសចរណ៍ និងទីតាំងសង្ក្រាន្តនានាទូទាំងខេត្តស្វាយរៀង កាន់តែមានភាពអធិកអធម និងទទួលបានសន្ទុះភ្ញៀវមកកម្សាន្តយ៉ាងច្រើនលើសលប់។


យោងតាមការបញ្ជាក់ពី លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ មានចំនួនសរុបប្រមាណ ១៨៦,៥៩០ នាក់ ក្នុងនោះរួមមាន៖

 -ភ្ញៀវជាតិ និងប្រជាពលរដ្ឋក្នុងតំបន់៖  ១៨៦,២០០ នាក់

 -ភ្ញៀវអន្តរជាតិ (បរទេស)៖ ៣៩០ នាក់


តាមការសង្កេតជាក់ស្តែង ថ្ងៃទី៣នេះគឺជាថ្ងៃដែលអ៊ូអរបំផុត ដោយបងប្អូនប្រជាពលរដ្ឋគ្រប់វ័យបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកម្មវិធីសាសនា ព្រមទាំងការលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្ត និងកម្មវិធីបាញ់ទឹកយ៉ាងសប្បាយរីករាយ។ តួលេខដ៏ខ្ពស់នេះ បានសបញ្ជាក់ឱ្យឃើញពីការជឿជាក់របស់បងប្អូនទេសចរលើការរៀបចំកម្មវិធី និងការធានាបាននូវសុខសុវត្ថិភាពយ៉ាងល្អប្រសើរពីសំណាក់រដ្ឋបាលខេត្ត។


ទន្ទឹមនឹងនេះ ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងខ្ជាប់ខ្ជួន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានប្រចាំការយ៉ាងសកម្មនៅគ្រប់គោលដៅទេសចរណ៍ និងតំបន់សង្ក្រាន្តនានា ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋរហូតបញ្ចប់កម្មវិធី។
















































































































































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages