កិច្ចប្រជុំរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តស្វាយរៀង
នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំរវាងគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិ មនុស្ស ទទួលពាក្យបណ្ដឹង និងអង្គេត និងអធិការកិច្ច នៃរដ្ឋសភា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជេីញពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរនៃរដ្ឋសភា លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ និងលោកលោកស្រី នាយកទីចាត់ការ/អង្គភាពចំណុះ សាលាខេត្តជាច្រើនរូបទៀត។
�ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូមកបំពេញបេសកកម្មនៅខេត្តស្វាយរៀងនាពេលនេះ ដើម្បីស្វែងយល់ អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយករណីទំនាសដីធ្លីរបស់ប្រជាពលរដ្ឋ និងវឌ្ឍនភាពនានាដែលរដ្ឋបាលខេត្តសម្រេចបាន។
ឯកឧត្តមបន្តថា ដំណើរបំពេញបេសកកម្មរបស់ឯកឧត្តមប្រធាន និងគណៈប្រតិភូនាឱកាសនេះ បានសបញ្ជាក់ឱ្យឃើញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានខេត្តស្វាយរៀង ជាពិសេសគឺការដោះស្រាយបញ្ហា ទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តផងដែរ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តបានធ្វេីរបាយការដោយសង្ខេបជូនឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូ អមដំណេីអំពីស្ថានភាពទូទៅ របស់រដ្ឋបាលខេត្ត និងវឌ្ឍនភាពនៃការអនុវត្តការងារវិស័យដីធ្លី និងវិស័យផ្សេងៗទៀតនៅក្នុងខេត្តស្វាយរៀង
�ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ជម្រាបជូនរដ្ឋបាលខេត្តអំពីតួនាទី ភារកិច្ចសំខាន់ៗ របស់រដ្ឋសភា រួមមាន ការងារនីតិកម្ម ការតាមដាន ការអនុវត្តច្បាប់ និងភាពជាអ្នកតំណាងរបស់ពលរដ្ឋព្រមទាំងបានជម្រាបជូនពីគោលបំណង នៃបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។ ទន្ទឹមនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូន ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់៕











































No comments:
Post a Comment