ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, August 30, 2018

ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបភាពឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ពេជ សាវ៉ាន់ ឯកឧត្ដម តូច ប៉ូលីវ៉ា ឯកឧត្ដម ប្រាក់ សុវណ្ណ និងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោកនាយករងរដ្ឋបាល លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ។ 





របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖ ១.ការអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥០ ២.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ៣.ស្ដាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា របស់ គកសក ខេត្ត ៤.ស្ដាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត ៥.ស្ដាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ៦.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបែងចែកតួនាទីភារកិច្ច របៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត ៧.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ៨.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ៩.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តស្វាយរៀង ១០.ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត ១១.ការបោះឆ្នោតលើការតែងតាំងជូនមន្ត្រីរាជការសាលាខេត្ត ១២.សេចក្ដីផ្សេងៗ (កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨) ៕





រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages