(ស្វាយរៀង)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ
ខេត្តស្វាយរៀង ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត
និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSDH)
តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំនិងធ្វើបង្ហាញដល់ប្រតិភូខេត្តកំពង់ឆ្នាំង
ប្រតិភូខេត្តក្រចេះ និងអង្គការដៃគូអភិវឌ្ឍន៍របស់ខេត្តទាំង២
ក្នុងកម្មវិធីដំណើរទស្សនៈកិច្ចសិក្សារៀនសូត្រដកស្រង់បទពិសោធន៍
អំពីការអនុវត្តការងារ និងសមិទ្ធិផលរបស់ក្រុមការងារបច្ចេកទេសទឹកស្អាត
និងអនាម័យថ្នាក់ខេត្តនៅខេត្តស្វាយរៀង មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពី
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោកស្រីនាយិការងរដ្ឋបាលសាលាខេត្តក្រចេះ
លោកបណ្ឌិត ហុក បូទី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។ លោក លោកស្រី ប្រធាន
អនុប្រធាន មន្ទីរអភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំនិងក្រចេះ លោក លោកស្រីក្រុមការងារទឹកស្អាត
អង្គការ WATERAID និងមន្ត្រីពាក់ព័ន្ធមួយចំនួន
ហើយបទបង្ហាញនេះគឺដោយផ្តោតទៅលើ ៖ -ការសិក្សារៀនសូត្រពីកត្តាជោគជ័យ
ដែលនាំអោយស្រុកស្វាយទាបនៃខេត្តស្វាយរៀងទទួលបានការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល
និងការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ -ការពិភាក្សា
និងផ្លាស់ប្តូរការសិក្សារៀនសូត្រពី តួនាទី រចនាសម្ព័ន្ធ
និងមុខងាររបស់ក្រុមបច្ចេកទេសទទួលបន្ទុកទឹកស្អាតនិងអនាម័យជនបទ(PWG) -ការចងក្រងឯកសារអំពីការអនុវត្តល្អៗ
និងរៀបចំផែនការដើម្បីពង្រឹងមុខងាររបស់ក្រុមការងារបច្ចេកទេស
និងការគាំទ្រដល់រដ្ឋបាលមូដ្ឋាន ឯកឧត្តម អភិបាលរងខេត្ត បានធ្វើបទបង្ហាញស្ដីអំពីសមិទ្ធិផល
និងវឌ្ឍនៈភាពការងារទឹកស្អាតនិងអនាម័យជនបទរបស់ខេត្ត ពីគន្លឹះជោគជ័យសំខាន់ៗ
និងការជម្រុញលើកទឹកចិត្តអោយប្រជាជនក្នុងស្រុកស្វាយទាបក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល
រហូតធ្វើអោយឲ្យពួកគាត់ប្រើប្រាស់បង្គន់អនាម័យតាមខ្នងផ្ទះបាន១០០%។ សូមបញ្ជាក់ថា ៖
ស្រុកស្វាយទាប បានប្រកាសទទួលស្គាល់ជាផ្លូវការ
ជាស្រុកសម្រេចបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF100%) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ កាលពីថ្ងៃច័ន្ទ ១០កើត
ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
រក្សាសិទ្ធិដោយ៖
មន្ទីរព័ត៌មានខេត្តស្វាយរៀង










No comments:
Post a Comment