ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៤គ.ម ចូលទៅកាន់រមណីយដ្ឋានប្រាសាទបាសាក់ ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, August 28, 2018

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៤គ.ម ចូលទៅកាន់រមណីយដ្ឋានប្រាសាទបាសាក់ ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចម្រុះ ដោយមានការចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត លោកនាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងក្រុមប្រឹក្សាឃុំបាសាក់ អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៤គ.ម ចូលទៅកាន់រមណីយដ្ឋានប្រាសាទបាសាក់ ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុងចូលរមណីយដ្ឋានប្រាសាទបាសាក់ ដែលបច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់សម្រេចបាន ប្រមាណជា ៦៥% នេះ គឺជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍សម្រាប់គាំទ្រដល់ផែនការរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍ និងកែច្នៃរមណីយដ្ឋានប្រាសាទបាសាក់ឲ្យក្លាយជាតំបន់ទេសចរណ៍ ស្របទៅនឹងស្ថានភាពអំណោយផលនៃទីតាំងតំបន់នេះដែលមានលក្ខណៈធម្មជាតិ និងប្រវត្តិសាស្រ្ត ។






ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ការស្ថាបនាផ្លូវចូលរមណីយដ្ឋាននេះគឺគ្រាន់តែជាគម្រោងទី១ប៉ុណ្ណោះមិនមែនជាគម្រោងចុងក្រោយនោះទេ ហើយគម្រោងជាបន្តគឺខេត្តនឹងរៀបចំកែលម្អ និងស្ថាបនាផ្លូវបន្ថែមទៀតទាំងក្នុងបរិវេណ និងនៅជុំវិញរមណីយដ្ឋាន ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកលេងកម្សាន្តនៅតំបន់នេះ ព្រោះថា បើទោះបីជាយើងបានរៀបចំ ឬក៏កែច្នៃឲ្យបានស្អាតល្អប្រកបដោយភាពទាក់ទាញយ៉ាងណាក៏ដោយ ប៉ុន្តែបើគ្មានផ្លូវ ឬក៏មានផ្លូវដែរតែពិបាកក្នុងការធ្វើដំណើរនោះ ក៏នឹងពុំមានអ្នកណាគេចង់មកលេងនោះដែរ ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវផែនការក្នុងការកែច្នៃ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទបាសាក់នេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ ក្នុងន័យអភិរក្សរក្សាការពារនូវទីតាំងវប្បធម៍ប្រវត្តិសាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីបុរាណកាលយូរលង់មកហើយឲ្យបានគង់វង្សផង និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តផង ធ្វើយ៉ាងណាឲ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បងរបស់ខេត្ត ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕







រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages