ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់នៅក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, August 28, 2018

ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់នៅក្រុងបាវិត


 

(ស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ដោយឡែកស្ត្រីម្នាក់និងបុរសម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៨:៤០នាទីព្រលប់ នៅលើផ្លូវជាតិលេខ១ត្រង់ចំនុចគីឡូម៉ែត្រលេខ១៥៧>១៥៨ ស្ថិតក្នុងភូមិត្រពាំងផ្លុងសង្កាត់បាទីក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថាៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិចមានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 (សេរី2016) ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FH-0036 បើកបរដោយឈ្មោះ ពៅ ពេជ្រសង្វា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រមានទីលំនៅភូមិសំឡីខាងជើងឃុំសំឡីស្រុកកំពង់រោទ៌ខេត្តស្វាយរៀងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ (គ្មានពាក់មួកសុវត្ថិភាពម៉ូតូគ្មានកញ្ចក់មើលក្រោយ) និងអ្នករួមដំណើរ០១នាក់ឈ្មោះ យ៉ាន មាសស្នេហ៌ ភេទស្រីអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្រពន្ធ)រងរបួសស្រាល។ 





ប្រភពដដែលបានឱ្យដឹងទៀតថាៈ ជនរងគ្រោះខាងលើបានបើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៍បានបុកប៉ះ និងម៉ូតូ០១គ្រឿងម៉ាកវ៉េវឆ្លាម ពាក់ស្លាកលេខស្វាយរៀង 1H:4722 ពណ៌ខ្មៅបើកបរ ដោយឈ្មោះ ពៅ ធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរជាងដែករស់នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីលិចទៅកើត (រងរបួសធ្ងន់មានពាក់មួកសុវត្ថភាពម៉ូតូមានកញ្ចក់មើលក្រោយ មូលហេតុ:អ្នកបើកបរម៉ូតូC125មិនប្រកាន់ស្តាំ។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនិងជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យបាលនៅពេទ្យពន្លឺបូព៌ាបាវិត។ រីឯវត្ថុតាងទាំង០២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់។


រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages