(ស្វាយរៀង)៖ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារយុវជនចុះជួយស្រុកកំពង់រោទិ៍បានរៀបចំកម្មវិធីសំណេះសំណាល
និងថ្លែងអំណរគុណដល់សកម្មជនយុវជនបក្ស និងយុវជនគ.២៧៨ ដែលបានចូលរួមយ៉ាងក្នុងដំណើរការយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨។
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាកឯកឧត្តមឌី វិជ្ជា
សមាជិកគណៈកម្មាធិការបក្សថ្នាក់កណ្តាល
និងជាអនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងទទួលបន្ទុកការងារយុវជន ឯកឧត្តមបណ្ឌិត
គឹម ធា សមាជិកគណៈកម្មាធិការបក្សថ្នាក់កណ្តាល
និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់រោទិ៍ ឯកឧត្តម តូច ប៉ូលីវ៉ា
អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត
និងជាប្រធានក្រុមការងារចុះជួយយុវជនស្រុកកំពង់រោទិ៍ ។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី
ក្រុមការងារចុះជួយឃុំទាំង១១ ក្នុងស្រុកកំពង់រោទិ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី
ក្រុមការងារចុះជួយយុវជន ស្រុក និងសមាជិក សមាជិកាយុវជនសរុបប្រមាណ៤០០នាក់ ។ ឯកឧត្តម
ឌី វិជ្ជា បានផ្តាំផ្ញើរ អោយសមាជិក សមាជិការយុវជនបក្ស និងយុវជន គ.២៧៨
បន្តធ្វើអំពើល្អ បំរើប្រជាជន ចូលរួមសកម្មភាពជួយសង្គម សកម្មភាពមនុស្សធម៌ផ្សេងៗ
ជាពិសេសត្រូវហានការពារគណបក្សប្រជាជនកម្ពុជា និងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា
ឆ្នាំ២០១៨ ផងដែរ ។
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង







No comments:
Post a Comment