(ស្វាយរៀង)៖
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា
គណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្ស ប្រជាជនកម្ពុជា
និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង
បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ
នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ខេត្តស្វាយរៀងនៅ ។ ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ
ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី
ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ
ដែលបានរក្សាសុវត្ថិភាពនៅមូលដ្ឋាន ក៏ដូចជាដំណើរការនៃការ បោះឆ្នោត
និងបាននាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹភ្លូកដី
ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង
អាណ្តិទី៦នេះរហូត១២៥អាសនៈ។
លោកជំទាវបានបន្តទៀតថា អាណាត្តិទី៦នេះ
យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតព្រមទាំង
ទាក់ទាញអ្នកវិនិយោគ បង្កើតជារោងចក្រ
សហគ្រាសជាច្រើនទៀតឲ្យមករកសុីនៅខេត្តខេត្តស្វាយរៀង
ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព
បានមួយកំរិតបន្ថែមទៀត។ លោកជំទាវក៏បានសូមសំណូមពរឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ
និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវ យកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព
ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន
ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ
និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន
ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ
មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង





No comments:
Post a Comment