ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ចុះហត្ថលេខា អនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ រវាងសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ ដំណាក់កាល ២០១៨-២០២២ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, September 13, 2018

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ចុះហត្ថលេខា អនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ រវាងសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ ដំណាក់កាល ២០១៨-២០២២


(តៃនិញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបភាព ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃខណះអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា អនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ រវាងសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហភាពសហព័ន្ធយុជនកម្ពុជា ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ដំណាក់កាល ២០១៨-២០២២ ។ និងមានការចូលរួមពីឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឯកឧត្តម ទុំ​ សារាវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឯកឧត្តម ហួត ឃាងវេង អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង លោក ហ៊ឹង្ស វីរៈ ប្រធានលេខាធិការដ្ឋានខេត្តស្វាយរៀង រួមជាមួយសមាជិកសមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង​ ចំនួន៥៧នាក់ស្រី១៦នាក់។ 









មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមអបអរសាទរ និងសម្ដែងនូវការគាំទ្រ ​ចំពោះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ រវាងអង្គភាពយុវជននៃខេត្តទាំងពីរនៅថ្ងៃនេះ ហើយក្នុងនាមអាជ្ញាធរខេត្តស្វាយរៀង ឯកឧត្ដមអភិបាលខេត្ត បានចាត់ទុកថានេះជាគំនិតផ្ដួចផ្ដើមដែល​ឆ្លុះបញ្ចាំងឲ្យ​ឃើញ​អំពីឆន្ទៈដ៏មុះមុតប្រកបដោយគំនិតច្នៃប្រឌិតរបស់យុវជន ក្នុងការគាំទ្រ និងរួមចំណែកជាមួយរដ្ឋាភិបាលប្រទេសទាំងពីរ​ក្នុងការបន្តពួនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ គង់វង្ស យូរអង្វែង ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការនេះ ផងដែរ ៕ ដោយ៖ភក្ដី










រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages