(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា
ឆ្នាំ២០១៨នេះ សាកសពបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញនៅក្បែររបងវិទ្យាល័យជីភូ
ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត
ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ចទាំងព្រឹក។ បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា
ការសន្និដ្ឋានជំហ៊ានដំបូងសពជនរងគ្រោះមានសប្បុរសហើយសពត្រូវបានក្រុមជនល្មើសសម្លាប់នៅកន្លែងផ្សេង
ហើយបានច្រកសពក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅដឹកសាកសពតាមរថយន្តមកពីទិសខាងកើតមកទម្លាក់ផ្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១
ជិតប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ។
ប្រភពដដែលបានបន្តទៀតថា បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា
នៅម៉ោងប្រមាណជា៤ទៀបភ្លឺ គេឃើញមានរថយន្តតូចមួយគ្រឿងបើកមកពីទិសខាងកើតលុះមកដល់ចំណុចខាងលើបាន ឈប់ មួយសន្ទុះក៏បានបត់រថយន្តត្រឡប់ទៅទិសខាងកើតវិញ
ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទេ លុះម៉ោង៦
និង០០នាទីព្រឹកអ្នកលក់នំបានប្រទះឃើញសពទើបឆោឡោ និងប្តឹងសមត្ថកិច្ចតែម្តង។ ក្រោយពីសមត្ថកិច្ចជំនាញមកពិនិត្យមកដល់ធ្វើកោសលវិច្ច័យមិនទាន់ស្គាល់អត្តសញ្ញាណទេ
ហើយសន្និដ្ឋានថា ជាករណីឃាតកម្មដោយសភាពសពមាន បែកមាត់ បែកក្បាល
និងស្នាមវ៉ៃចំក្បាលពីក្រោយ ហើយសមត្ថកិច្ចបានបញ្ជាក់ថា ពិតជាករណីឃាតកម្មពិតមែន
សាកសពត្រូវសមត្ថកិច្ចយកសពមកតម្កល់ទុកនៅវត្តជិតកន្លែងកើតហេតុ
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខឃាត់ករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង












No comments:
Post a Comment