(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា
ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល
គណបក្ស ប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង
បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ
នៅអធិការដ្ឋាននគរបាលស្រុករមាសហែក ខេត្តស្វាយរៀង ។ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន
សំអន បានបញ្ជាក់ថាដោយសារការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា យ៉ាងសស្រាក់សស្រាំ
នៅតាមមូលដ្ឋាន ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់
រហូតឈ្នះនៅទូទាំងប្រទេស។
ជ័យជំនះទាំងនេះកើតឡើងឡើងដោយសារតែប្រជាប្រិយភាពរបស់សម្តេចតេជោ ទាំងលើឆាកជាតិ និងឆាកអន្តរជាតិ
គណបក្សមានគោលនយោបាយច្បាស់លាស់ ១១ចំណុច និងការផ្លាស់ប្តូរឥរយាបថ
របស់ប្រជាពលរដ្ឋខ្មែរ ។
លោកជំទាវបានបន្តទៀតថា
អាណាត្តិទី៦នេះ
យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតព្រមទាំង
ទាក់ទាញអ្នកវិនិយោគ បង្កើតជារោងចក្រ សហគ្រាសជាច្រើនទៀតឲ្យមករកសុីនៅខេត្តស្វាយរៀង
ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព
បានមួយកំរិតបន្ថែមទៀត។ លោកជំទាវក៏បានសំណូមធឲពរដល់អាជ្ញាធរ
ក៏សមត្ថកិច្ចថែរក្សាកន្លែងរុករកអាវុធគីមី នៅវត្តគគីរឃុំគគីរ អោយបានល្អ
និងទុកជាកន្លែងណែនាំដល់កូនចៅយើង អោយដឹងនិងស្គាល់ថា អាវុធគីមីវាមានឥទ្ធិពល
ដល់កំរិតណាដល់សុខមាលភាពប្រជាពលរដ្ឋយើង ។ លោកជំទាវក៏បានសូមសំណូមពរឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ
និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវ យកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព
ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន
ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ
និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន
ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ
មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖
មន្ទីរព័ត៌មានខេត្តស្វាយរៀង





No comments:
Post a Comment